អវកាសយានិក ប្រាក់ខែច្រើនធ្វើការហោះលើអាកាស តែពេលចុះមកផែនដីវិញ នឹងជួបបញ្ហា២ក្នុងខួរក្បាល
Raty Oun
MAY 25 2022
ស្ទីម - STEAM
279 views
1 min read

ជាទូទៅអ្នកដែលតាមដានព័ត៌មានខាងផ្នែកវិទ្យាសាស្រ្តច្បាស់ជាដឹងហើយថាគ្រប់អ្នកវិទ្យាសាស្រ្តទាំងអស់ដែលទៅបំពេញបេសកកម្មនៅឯលំហពេលវិលត្រឡប់មកផែនដីវិញច្បាស់ជាជួបនូវបញ្ហាធំៗពីរគឺ ការពិបាកផ្សាំខ្លួនជាមួយផែនដី និងភាពពិបាកក្នុងការគិតពិចារណាតូចៗមួយចំនួនផ្សេងៗ។ ហើយប្រាក់ខែរបស់បួកគាត់មានចាប់ពីចន្លោះ  $104,898 ទៅ $161,141 ក្នុងមួយឆ្នាំ។ នេះបើយ៉ោងតាមការចុះផ្សាយយូធូបឆានែល Scishow space

ប្រភពដដែលបានបន្តថា នៅពេលដែលក្រុមអវកាសយានិកបានបញ្ចប់បេសកកម្មរបស់ពួកគាត់ពីលំហភ្លាម អ្នកវិទ្យាសាស្រ្តបានយកពួកគាត់ទៅស្គែនខួរក្បាលមើល ឃើញថាប្រព័ន្ធខួរក្បាលរបស់ក្រុមអវកាសយានិកខុសពីប្រព័ន្ធខួរក្បាលរបស់មនុស្សដែលរស់នៅលើផែនដីស្រាប់។Astronuate

ពាក់ព័ន្ធនឹងបញ្ហានេះ ដោយសារតែនៅលំហគ្នាទំនាញផែនដី ធ្វើឲ្យពួកគាត់ហោះនៅលើអាកាសដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃ ហើយព្រោះតែគ្មានកម្លាំទំនាញនេះហើយវាបានធ្វើឲ្យផ្នែកមួយនៃខួរក្បាលឈ្មោះថា Cerebrospinal (ដែលជាផ្លូវមួយសម្រាប់បញ្ចូនព័ត៌មានពីខួរក្បាលទៅកាន់ឆ្អឹងខ្នងដើម្បីធ្វើសម្មភាពផ្សេង) ចម្លងសកម្មភាពប្រចាំថ្ងៃរបស់អ្នកវិទ្យាសាស្រ្តនៅលើលំហហើយបានធ្វើឲ្យការចងចាំរបស់គាត់នៅផែនដីចុះខ្សោយ។

 ជាមួយគ្នានេះ មូលហេតុដែលធ្វើឲ្យអវកាសយានិកត្រូវផ្សាំខ្លួនជាមួយផែនដីវិញព្រោះថាពេលទៅដល់លំហខួរក្បាលរបស់ពួកគាត់មានភាពសាំជាមួយនឹងការហោះហើរនៅភពដែលគ្មានទំនាញទៅហើយ ដូច្នេះនៅពេលដែលពួកគាត់ត្រឡប់មកផែនដីវិញតម្រូវឲ្យពួកគាត់ធ្វើការបន្សាំខ្លូនជាមួយនិងទំនាញផែនដីម្តងទៀត។ ដោយឡែកចំពោះបញ្ហាដែលគាត់ពិបាកក្នុងការគិតជាងមុនដោយសារពេលគាត់ទៅដល់ទីនោះផ្នែកមួយនៃខួរក្បាលឈ្មោះថា Frontal Pole បានរួមមាឌដែលជាហេតុនាំឲ្យការគិតរបស់គាត់មានភាពលំបាកជាងអ្នកនៅផែនដី។Punnzle

គូសបញ្ចាក់ថា ដើម្បីផ្សាំខ្លួនជាមួយនឹងទំនាញផែនដីវិញក្រុមអវកាសយានិកត្រួវបន្សាំខ្លួនជាមួយផែនដីយ៉ាងហោចណាស់ក៏មួយខែដើម្បី អាចរស់នៅបានធម្មតាវិញ៕

ប្រភព Nature;  iflscience; .indeed; ShiShow Space 

 

អត្ថបទដោយ៖ អូន រ៉ាទី

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia