ភាសាអង់គ្លេសគឺជាភាសាមួយដែលត្រូវបានគេប្រើប្រាស់ទូទាំងសកលលោកក្នុងនោះក៏មានប្រទេសកម្ពុជាយើងមួយដែរ។ ប៉ុន្តែដោយសារភាសាមួយនេះមិនមែនជាភាសាដើមរបស់យើងឡើយដូច្នេះនៅពេលដែលអ្នកនិយាយ ឬមួយចង់សរសេរអក្សបង្ហោះនៅលើបណ្តាយសង្គមផ្សេងៗ ពេលខ្លះអ្នកច្បាស់ជាមិនសូវជាហ៊ានសរសេរប៉ុន្មានទេ ហើយមូលហេតុនោះគឺអ្នកបារម្ភថាខ្លាចសរសេរទៅខុសអត្ថន័យ ខុសពាក្យ ឬខុសវេយ្យករណ៍ជាដើម។
ដូច្នេះថ្ងៃនេះ Technology Cambodia (ចាបខៀវ) នឹងលើកយកនូវវេបសាយចំនួន ៣ដែលអាចជួយអ្នកឱ្យសរសេរភាសាអង់គ្លេសបានដោយមិនភ័យខុសពាក្យឬវេយ្យករណ៍ឡើយ។ ដោយវេបសាយទាំង ៣នោះមានដូចជា៖
ទី១ Reverso
ទី២ Sentencestack
ទី៣ Gingersoftware
វេបសាយដែលបានរៀបរាប់ទាំង ៣នៅខាងលើនេះគឺសុទ្ធតែអាចប្រើការបានទាំងអស់អ្នកអាចរើសមួយណាសម្រាប់ធ្វើជាជំនួយនៅក្នុងការសរសេរភាសាអង់គ្លេសរបស់អ្នកក៏បាន ហើយវានឹងជួយអ្នកមិនឲ្យខុសវេយ្យាករណ៍សូម្បីតែមួយពាក្យ៕
អត្ថបទដោយ៖ អូន រ៉ាទី