Instagram បាននិយាយថាគោលដៅថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ 2025 គឺធ្វើឱ្យប្រសើរឡើង ក្នុងការដោះស្រាយទៅលើបញ្ហារ Credit របស់អ្នកផុសនៅលើបណ្ដាញសង្គមរបស់ខ្លួននិងលុបបំបាត់ចោលការផុសcontent ឬ រូបភាពcopy ពីអ្នកដទៃនិង វីដេអូ copy នៅលើ platform threat ដូចគ្នា។
តាមរយះលោក Adam Mosseri ដែលជាប្រធានគ្រប់គ្រងវេទិកា MetaបានអោយដឹងថាInstagram ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសគំនិតឱ្យអ្នកប្រើប្រាស់ចែករំលែកអ្វីដែលមានប្រកបដោយភាពច្នៃប្រឌិត។គាត់ក៏បានបន្ថែមទៀតថា Instagram និងផ្តោតទៅលើមុខងារ creating tool របស់ខ្លួនដើម្បីផ្តល់អាទិភាពដល់អ្នកធ្វើoriginal content ខណៈពេលដែលកំពុងតែសិក្សារទៅលើបច្ចេកវិទ្យថ្មីៗ Instagram ក៏កំពុងតែធ្វើការដាក់បញ្ចូលនៅ Ai ទៅក្នុងplatform របស់ខ្លួនដើម្បីឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្ហោះមាតិកានៅលើវេទិការ platform មួយនេះ។
ហើយចាប់តាំងពីការហាមប្រាមនិងការប្រកាសបិទ TikTok ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី 19 ខែមករា នេះ អ្នកបង្កើតមាតិកា នៅលើ platform TikTok ដែលគ្រប់គ្រងដោយ Byte Dance បាននឹងកំពុងតែងាកមកប្រើប្រាស់ Instagram reel និងមានកំណើនទាញយក platform Instagram កើនឡើងជាងមុន៕