មិនធម្មតាទេ!! Hacker លួចទិន្នន័យអ្នកជំងឺរាប់លាននាក់ពីមជ្ឈមណ្ឌលសុខភាពសហគមន៍
Hiv VanDeth
JANUARY 31 2025
គន្លឹះល្អៗ
52 views
1 min read

ក្រុម Hacker បានលួចទិន្នន័យរសើបរបស់អ្នកជំងឺជាងមួយលាននាក់ពីមជ្ឈមណ្ឌលសុខភាពសហគមន៍ (CHC) ដែលជាអ្នក ផ្តល់សេវាថែទាំសុខភាពមិនគិតកម្រៃដែលមានមូលដ្ឋាននៅ Connecticut។

Chc of Enfield

មជ្ឈមណ្ឌលសុខភាពសហគមន៍ (CHC) ដែលជាអ្នកផ្តល់សេវាកម្មថែទាំសុខភាពដល់ប្រជាជនជាង ១០០,០០០ នាក់នៅConnecticutបានរាយការណ៍ពីការលួចទិន្នន័យអ្នកជំងឺទ្រង់ទ្រាយធំ។ ហេតុការណ៍នេះត្រូវបានគេរកឃើញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសកម្មភាពគួរឱ្យសង្ស័យនៅលើបណ្តាញរបស់ CHC កាលពីថ្ងៃទី២ ខែមករា។

External 760x570

 ក្រុម Hacker ជំនាញបានលួចព័ត៌មានសុខភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺជាងមួយលាននាក់ រួមមាន អាសយដ្ឋាន លេខទូរស័ព្ទ ការធ្វើរោគវិនិច្ឆ័យ ព័ត៌មានលម្អិតអំពីការព្យាបាល លទ្ធផលតេស្ត លេខសន្តិសុខសង្គម និងព័ត៌មានធានារ៉ាប់រងសុខភាព។ CHC ផ្តល់សេវាកម្មថែទាំសុខភាពជាច្រើន រួមទាំងសេវាកម្មនៅតាមសាលារៀន និងកម្មវិធីលុបបំបាត់ការប្រើប្រាស់សារធាតុញៀន។

Male Hacker Steal Personal Data From Computer Vector

ពួក Hacker មិនបានលុប ឬអ៊ិនគ្រីបទិន្នន័យណាមួយទេ ហើយការវាយប្រហារនេះមិនប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលសុខភាពសហគមន៍ឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia