សង្គ្រាម AI: Microsoft ស៊ើបអង្កេត DeepSeek សង្ស័យលួចតឌុយប្រើបច្ចេកវិទ្យាពី OpenAI
Hiv VanDeth
JANUARY 29 2025
នវានុវត្តន៍
1.3 K views
1 min read

បន្ទាប់ពីលោក David Sacks អះអាងថា DeepSeek បានប្រើប្រាស់គំរូរបស់ OpenAI ដើម្បីបណ្តុះបណ្តាល AI របស់ខ្លួន Bloomberg Law បានរាយការណ៍ថា Microsoft (ដែលជាអ្នកវិនិយោគធំបំផុតរបស់ OpenAI) កំពុងស៊ើបអង្កេតការប្រើប្រាស់ API របស់ OpenAI ដោយ DeepSeek ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការចោទប្រកាន់នេះ។

29musk Twitter Lawyers 04 Super Jumbo
អ្នកស្រាវជ្រាវ Microsoft សង្ស័យថា ក្រុមហ៊ុនចិនអភិវឌ្ឍ R1 AI អាចបានប្រើ API (Application Programming Interface)  របស់ OpenAIដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលគំរូ AI របស់ខ្លួន ទោះបីជាលក្ខខណ្ឌប្រើប្រាស់របស់ OpenAI បានចែងយ៉ាងច្បាស់ថា ហាមឃាត់មិនឱ្យប្រើប្រាស់ទិន្ន័យទាំងនេះសម្រាប់គោលបំណងបែបនេះក៏ដោយ។

1694502183 OpenAI
បញ្ហាស្នូលគឺការសង្ស័យថា DeepSeek បានប្រើប្រាស់វិធីសាស្ត្រដើម្បីទាញយកចំណេះដឹងពីគំរូ AI របស់ OpenAI ដោយប្រៀបធៀបដូចជាការរៀនសូត្ររបស់សិស្សពីគ្រូ។ ប្រសិនបើ DeepSeek បានរកឃើញការបំពានលើដែនកំណត់នៃការប្រើប្រាស់ API របស់ OpenAI នោះ DeepSeek នឹងដោះស្រាយតាមផ្លូវច្បាប់៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia