នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្រ្កាបបានបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា(EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀលដោយប្រើប្រាស់អត្តសញ្ញាណមន្រ្តីអគ្គីសនីកម្ពុជាបោកប្រាស់ជនរងគ្រោះ។
ជនសង្ស័យបានបន្លំខ្លួនីជាមន្រ្តីអគ្គីសនីហើយអោយជនរងគ្រោះតំឡើងកម្មវិធីមួយដែលមានឈ្មោះថា Tailscaleដែល Tailscale គឺជា VPN ផ្អែកលើ WireGuard ដែលងាយស្រួលប្រើសម្រាប់ភ្ជាប់ឧបករណ៍ក្នុងបណ្តាញផ្ទាល់ខ្លួនដោយសុវត្ថិភាព។ វាប្រើ end-to-end encryption ដើម្បីការពារទិន្នន័យ និងភ្ជាប់ឧបករណ៍ដោយស្វ័យប្រវត្តិឆ្លងកាត់ NAT និង Firewall។ Tailscale ល្អសម្រាប់ការចូលប្រើប្រព័ន្ធពីចំងាយ និងប្រើជាការងារជាក្រុមលដែលអាច Accesses ចូលក្នុងម៉ាស៊ីនមេបាន ៕
ជនសង្ស័យបានបោកបញ្ឆោតអោយជនរងគ្រោះផ្ញើរលេខកូដសម្ងាត់ហើយជាចុងក្រោយគេនិងអាចចូលទៅប្រើប្រាស់កុងធនាគាររបស់អ្នកហើយផ្ទេរប្រាក់ចេញ។