ស្ទាយឆបោកថ្មី!! បន្លំជាអ្នកបម្រើការងារជាស្រ្តីមេផ្ទះ!វេរលុយរួចផ្តាច់ទំនាក់ទំនងបាត់
Hiv VanDeth
JANUARY 30 2025
គន្លឹះល្អៗ
119 views
1 min read

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបាននិយាយថាមានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន ”សេវាកម្មស្ត្រីមេផ្ទះ“ បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម “អ្នកបម្រើការងារជាស្រ្តីមេផ្ទះ“

Screenshot 2025 01 30 184923

នៅពេលដែលយើងទាក់ទងទៅតាមរយៈ Messenger ពេលនោះ ជនឆបោកតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។ ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។

14

ដូចនេះសូមក្រើនរំលឹកដល់សាធារណៈជនទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនឆបោក ដូចដែលបានរៀបរាប់ខាងលើនេះ។ សូមប្រុងប្រយត្ន័អោយបានខ្ពស់ជៀសវាងខាតបង់ប្រាក់កាក់៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia