បច្ចុប្បន្ននេះ មានមនុស្សជាច្រើនត្រូវបានក្លាយខ្លួនជាជងរងគ្រោះដោយសារតែត្រូវបានជនខិលខូលធ្វើការហេកយកគណនី Telegram។ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងធ្វើការបង្ហាញពីរបៀបចាក់សោរការពារគណនី Telegram របស់អ្នកពីជនខិលខូចតាមរយៈតំណាក់កាលនីមួយៗដូចខាងក្រោម៖
បើកមុខងារផ្ទៀងផ្ទាត់ពីរតង់ (Two-factor authentication)
ចូលទៅកាន់ Setting -> Privacy and Security -> Two-Step Verification -> ធ្វើការបំពេញលេខសម្ងាត់ចូល ហើយចុច Continue -> បញ្ជាក់លេខសម្ងាត់ម្ដងទៀត ហើយចុច Continue -> អាចបំពេញ Hint ឬចុច Skip ក៏បាន -> បំពេញ Email រួចចុចសញ្ញាព្រួញទៅមុខជាការស្រេច។
គួរជម្រាបផងដែរថា សម្រាប់ការបើកមុខងារ Two-Step Verification និងការដាក់បញ្ចូល Email ភ្ជាប់ទៅកាន់ Telegram នេះ នឹងជួយឱ្យគណនីរបស់អ្នកមានសុវត្ថិភាពជាងមុន ពោលគឺរាល់ពេលដែលមានការ Login ចូលប្រើគណនី Telegram របស់អ្នក គឺត្រូវមានលេខកូដ៦ខ្ទង់បញ្ជាក់ជាមុនសិន។ ពិសេសជាងនេះទៅទៀត ក្នុងករណីដែលអ្នកភ្លេចលេខសម្ងាត់អ្នកចូលគណនី Telegram អ្នកក៏អាចប្រើប្រាស់នូវ Email ដើម្បី Recover យកគណនី Telegram របស់អ្នកត្រឡប់មកវិញបានផងដែរ៕