យោងតាមគេហទំព័រ GSMArena ក្រុមហ៊ុន Honor បានប្រកាសចេញទូរស័ព្ទបត់របស់ខ្លួន Magic V3 កាលពីខែមុននៅប្រទេសចិន និងបានសន្យាថានឹងចេញលក់នៅក្រៅប្រទេស "ក្នុងពេលឆាប់ៗ"។
ថ្ងៃនេះ យើងបានដឹងថាទូរស័ព្ទជំនាន់ថ្មីនេះនឹងដាក់លក់ទូទាំងពិភពលោកក្នុងពណ៌ដ៏ស្រស់ស្អាតបី ពណ៌បៃតង ខ្មៅ និងក្រហម។Magic V3 ក៏មានពណ៌សផងដែរ ប៉ុន្តែប្រភពព័ត៌មានមិនបាននិយាយអ្វីអំពីរឿងនេះទេ ដែលបង្ហាញថា Version ពណ៌សនេះអាចនៅតែជា exlusive សម្រាប់ប្រទេសចិន។
ជម្រើសពណ៌កាន់តែច្រើនគឺជាការបត់បែនផ្លាស់ប្តូរដ៏ល្អពី Honor ដោយកន្លងទៅក្រុមហ៊ុនក៏មានជម្រើសបួនសម្រាប់ Magic V2 ផងដែរ ប៉ុន្តែបានចេញលក់តែពណ៌ស្វាយនិងខ្មៅប៉ុណ្ណោះនៅលើទីផ្សារអន្តរជាតិ។Magic V3 មានការរចនាដ៏អស្ចារ្យជាមួយនឹងកន្លែងដាក់កាមេរ៉ារាងអដ្ឋកោណដែលមានពណ៌ប្រផេះនៅលើ Version ពណ៌បៃតងឬខ្មៅ។
ចំពោះពណ៌ក្រហម ដែលទទួលបានការបំផុសគំនិតពីវប្បធម៌និងការរចនាប្រពៃណីចិន មានផ្ទាំងស្បែកក្លែងក្លាយនិងស៊ុមពណ៌មាស ព្រមទាំងគូសបន្ទាត់ជុំវិញកន្លែងដាក់កាមេរ៉ាពណ៌មាស។
ទោះយ៉ាងណាក៏ដោយ Magic V3 ប្រហែលជាធ្វើឱ្យមានការចាប់អារម្មណ៍ដោយលក្ខណៈសម្បត្តិរបស់វាច្រើនជាងរូបរាងរបស់វាទៅទៀត ដោយមានបំពាក់ឈីប Snapdragon 8 Gen 3 អេក្រង់ OLED ពីរដែលភ្លឺច្បាស់ និង ថ្មដែលមានសមត្ថភាពគួរឱ្យភ្ញាក់ផ្អើល 5,150 mAh នៅក្នុងឧបករណ៍ដែលមានកម្រាស់ត្រឹមតែ 4.4 មម នៅពេលបើក។
សម្រាប់មិត្តអ្នកអានវិញគិតថាតើវានឹងមានតម្លៃប៉ុន្មាននៅពេលវាចេញលក់នៅក្រៅប្រទេស។