វ៉ែនតា AI ថ្មី មានសមត្ថភាពអាចបកប្រែភាសាជាង ៤០ ភាសា អាចធ្វើជាប្រុយយ៉ុងសម្រាប់មើលពេលឡើង Present ទៀត
Makara Rin
JANUARY 10 2025
អេឡិចត្រូនិក
33 views
1 min read

សម្រាប់វ៉ែនតាមួយនេះគឺរបស់ក្រុមហ៊ុន Halliday ដែលគេទើបតែបញ្ចេញនៅក្នុងព្រឹត្តិការណ៍ CES 2025 ឬក៏ហៅថា Consumer Electronic Show ដែលជាព្រឹត្តិការដ៏ធំដើម្បីបង្ហាញពីបច្ចេកវិទ្យាឬក៏គ្រឿងអេឡិចត្រូនិចប្លែកៗ ប្រចាំឆ្នាំ។

វ៉ែនតាមួយនេះវាមានទម្ងន់ស្រាល ត្រឹមតែ ៣៥ក្រាមទេ ស្រាលជាង Meta Ray Ban ដល់ទៅ ៤៨ក្រាម ហើយកញ្ចក់វាទំហំ 3.5 អិញ ហើយវ៉ែនតានេះគេ Designs មកដូចវ៉ែនតាមធម្មតាពាក់ទូទៅដូច្នោះដែរ ពេលពាក់ទៅគេមិនដឹងថាជា Smart Glasses ទេ ដោយគេបានបង្កប់អេក្រង់តូចមួយនៅខាងលើកញ្ចក់វ៉ែនតាផ្នែកខាងក្នុង សម្រាប់យើងមើល។

01 Pc

វាមានមុខងារច្រើនក្នុងការប្រើប្រាស់ដូចជា AI Translation ដោយមុខងារនេះវា វាអាចធ្វើការបកប្រែភាសាភាសាភ្លាមៗបានដល់ទៅជាង ៤០ភាសាជុំវិញពិភពលោក ដោយវាភ្ជាប់ជាមួយនឹង ទូរស័ព្ទរបស់យើង។ នៅពេលដែលយើងចង់មើលយើងគ្រាន់តែក្រឡេកភ្នែកឡើងលើតិច យើងនឹងឃើញហើយដែលវាបង្ហាញតាមរយៈអេក្រង់តូចមួយខាងលើ។

 Halliday Glasses Smart Glasses With AI Assistant V0 Fm2vr0botbbe1

លើសពីនេះទៅទៀត វាមានមុខងារ Cheadsheet ដោយមុខងារនេះដូចជា Teleprompter ដែរ ហើយយើងអាចប្រើវាសម្រាប់មើលពេលដែលឡើង Present អីជាដើម។ ហើយមានមុខងារ Notification សម្រាប់មើលលើវ៉ែនតាផ្ទាល់ខ្ចិលបើកទូរស័ព្ទ មានមុខងារ Navigation ដើម្បីបង្ហាញផ្លូវជាដើម។

Halliday Smart Glasses 

ចំពោះថ្មរបស់វាកាន់បានដល់ 12ម៉ោង សម្រាប់ការប្រើជាប់ តែទុក Standby អាចបានដល់ 100ម៉ោង ហើយវាក៏ភ្ជាប់មកជាមួយនឹងចិញ្ចៀនមួយទៀតសម្រាប់ទុកបញ្ជា ជាមួយវ៉ែនតានេះផងដែរ ហើយគេដាក់លក់វាក្នុងតម្លៃ $369 ដែលតម្លៃនេះគឺជាតម្លៃនៅស្រុកក្រៅ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia