មានអ្នកនៅប្រើ Window 7 ទេ ឥឡូវនេះឮថា Google Chrome គ្រោងលែងឱ្យអាប់ឌែតទៀតហើយ
Makara Rin
OCTOBER 25 2022
អាជីវកម្ម 4.0
141 views
1 min read

ដូចដែលអ្នកបានដឹងហើយថា​ការប្រើប្រាស់អិនធឺណេតគឺត្រូវការសំខាន់ណាស់ការអាប់ឌែតឱ្យទាន់ជាមួយនឹងកំណែទម្រង់ថ្មីៗរបស់គេដែលបានបញ្ចេញ ព្រោះដើម្បីការពារសុវត្ថភាពព័ត៌មានឯកជនរបស់យើងនៅលើអិនធឺណេត។ ដោយឡែកសម្រាប់ Window 7 និង Window 8.1 វិញគឺនឹងលែងមានការអាប់ឌែតថ្មីតទៅទៀតហើយនៅឆ្នាំក្រោយ។

ដោយយោងទៅតាមការចុះផ្សាយរបស់ Android Police បានឱ្យដឹងថា Google នឹងធ្វើការបញ្ចេញ Chrome 110 ដោយវានឹងលែងគាំទ្រឱ្យប្រើប្រាស់នៅលើកុំព្យូទ័អ្នកណាដែលប្រើ​ Window 7 និង Window 8.1 ទៀតហើយ។ ចំពោះការបិទនេះគឺចាប់ផ្តើមនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2023ខាងមុខនេះ ហើយដើម្បីអាចប្រើប្រាស់បានអ្នកត្រូវធ្វើការអាប់ឌែតចាប់ពី​ Window 10 ឡើងទៅ។

យ៉ាងណាមិញបើតាម TheVerge ក៏បានឱ្យដឹងផងដែរថា ការបិទដំណើរការរបស់ Google Chrome មួយនេះគឺអាចជាបញ្ហាធំ ព្រោះថាក្រុមហ៊ុន Microsoft បានធ្វើការបញ្ចេញ Window 7 តាំងពីឆ្នាំ2009 ហើយ Microsoft បានេធ្វើការបញ្ចប់ការគាំទ្រក៏ដូចជាផ្តល់សេវាកម្មទៅលើវានៅឆ្នាំ2020 ហើយក្នុងនោះផងដែរគេបានសិក្សាឃើញថា កុំព្យូទ័រដែលនៅប្រើប្រាស់ Window ចាស់មួយនេះមានចំនួនរហូតដល់ 100លានគ្រឿងឯណោះ។

ដូច្នេះចំពោះការបិទនេះ វាអាចនឹងប៉ះពាល់ទៅដល់មនុស្សជាច្រើនដែលកំពុងប្រើប្រាស់ Window 7 ដោយពួកគេមិនអាចធ្វើការអាប់ឌែតបាន​ហើយអាចនឹងប៉ះពាល់ទៅដល់សុវត្ថភាពក្នុងការប្រើប្រាស់អិនធឺណេតផងដែរ។

ហើយចំពោះអ្នកទាំងអស់គ្នាវិញតើនៅកំពុងប្រើ Window 7 ដែរឬឡើងដល់ Window 11 ហើយ?

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia