កុំទំនេរចោល! រៀនចិន អង់គ្លេស ជប៉ុន តាមកន្លែង ២ នេះតិចនិកបង្រៀនល្អ ឆាប់ចេះអានចេះនិយាយ និងរៀនឥតគិតថ្លៃ
Khunna - ឃុនណា
OCTOBER 4 2025
គន្លឹះល្អៗ
8.2 K views
2 mins read

វេបសាយ២ដែលអ្នកមិនគួររំលង ប្រសិនបើអ្នកចង់ឆាប់ចេះនិយាយ និងអានបានរលូន ជាពិសេសរៀនបានគ្រប់ពេលគ្រប់ទីកន្លែង និងឥតគិតថ្លៃថែមទៀតផង។ ដួច្នេះវេបសាយ២នោះមានឈ្មោះថា Duolingo និង Busuu។ អ្នកទាំងអស់គ្នាអាចស្វែងរកវាបានតាមរយៈ Google Download App ផ្ទាល់តាមរយៈ PlayStore និង App Store

Asian Young Girl Use a Mobile Smart Phone to Study Education Online at Home Free Photo

./ Duolingo ជាវេបសាយមួយដែលល្បីជាងវេបសាយទូទៅនៅលើបណ្តាញសង្គម ជាពិសេសជាវេបសាយមួយដែលងាយស្រួលរៀនបំផុត និងមានគន្លឹះបង្រៀនល្អៗដូចជា៖ ការរៀនតាមរយៈលេងហ្គេមឆ្លើយសំណួរ ការទាយពាក្យពីរូបទៅអក្សរ ឬអក្សរទៅជារូប ការផ្គូរផ្គង់ឲ្យអ្នកងាយស្រួលចំណាំរូប និងចាំពាក្យ ព្រោះថាការបង្រៀនដែលមានតិចនិចល្អ គឺជាការផ្តល់ការកម្សាន្តបែបចំណេះដឹង ដែលរៀនមិនចេះធុញទ្រាន់ឡើយ។

Duolingonewcourses (1)

Duolingo App Store Designs

./ Busuu គឺជាវេទិកា (មានទាំងវេបសាយ និងកម្មវិធីទូរស័ព្ទ) ដ៏ល្បីល្បាញលើពិភពលោក ដែលផ្តល់វគ្គសិក្សាភាសាប្រកបដោយគុណភាពខ្ពស់ និងផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង ដើម្បីឲ្យអ្នកសិក្សាអាចចេះនិយាយនិងប្រើប្រាស់ភាសានោះបានលឿន។ ដូចជាការ៖ ការរៀនជាមួយសហគមន៍អ្នកនិយាយដើម (Interactive Community), មេរៀនរៀបចំដោយអ្នកជំនាញ ដោយផ្អែកលើស្តង់ដារអន្តរជាតិ CEFR, មេរៀននីមួយៗផ្តោតលើប្រធានបទទំនាក់ទំនងជាក់ស្តែង, ការពន្យល់អំពីវេយ្យាករណ៍យ៉ាងច្បាស់លាស់។

0d4546ef725f1c438e508e9441968548 Fgraphic

Busuu Review App Version 1

គូសបញ្ជាក់ផងដែរថា វេបសាយ២ខាងលើនេះសម្រាប់ភាសាដែលអាចរៀនបាន: មានភាសាជាង ៥០ភាសា រួមមាន៖ អង់គ្លេស ចិន ជប៉ុន បារាំង អេស្ប៉ាញ អាល្លឺម៉ង់ កូរ៉េ និងផ្សេងៗទៀត។ ដូច្នេះអ្នកទាំងអស់គ្នាគ្រាន់ចូលទៅកាន់វេបសាយទាំង២ខាងលើ ឬទាញយកកម្មវិធី (App) លើទូរស័ព្ទ (iOS Android)។ រួចចុះឈ្មោះ (Sign Up) ដោយប្រើ Email ឬគណនី Google/Facebook រួចជាការស្រេច។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia