Sora 2 គឺជាគំរូ AI បង្កើតវីដេអូនិងសម្លេង (video and audio generation model) ដែលមានលក្ខណៈទំនើបបំផុតរបស់ក្រុមហ៊ុន OpenAI (ដែលជាក្រុមហ៊ុនបង្កើត ChatGPT ដែរ)។ វាជាជំនាន់ដែលបានកែលម្អលើ Sora មុន ដោយផ្តោតលើការផលិតវីដេអូដែលមានគុណភាពខ្ពស់ ភាពប្រាកដនិយម និងការលម្អិតបានល្អប្រសើរជាងមុន ដោយគ្រាន់តែប្រើប្រាស់អត្ថបទដែលអ្នកបញ្ចូល (text prompts) បំលែងទៅជាវីដេអូត្រឹមរយៈពេលខ្លីតែសឹងដូចធម្មជាតិពិត ១០០ ភាគរយ។
Sora 2 ត្រូវបានក្រុមហ៊ុន OpenAI ប្រកាសចេញជាផ្លូវការនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ហើយបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥។ ដំណាក់កាលដំបូងនៃការដាក់ឱ្យប្រើប្រាស់ គឺមានតែសម្រាប់អ្នកប្រើប្រាស់ដែលទទួលបានការអញ្ជើញ (invite-only) នៅក្នុងកម្មវិធី Sora iOS App ក្នុងសហរដ្ឋអាមេរិក (U.S.) និងកាណាដា (Canada) តែប៉ុណ្ណោះ។ ហើយក្រុមហ៊ុនមានគម្រោងនឹងពង្រីកទៅកាន់ប្រទេសផ្សេងៗទៀត និងនៅលើគេហទំព័រ (web version) ក្នុងពេលឆាប់ៗនេះផងដែរ។
ខាងក្រោមនេះជាចំណុចពិសេសរបស់ Sora 2៖
១. វីដេអូដូចពិត និងរូបវិទ្យាត្រឹមត្រូវ
២. សម្លេងស៊ីគ្នាជាមួយនឹងរូបភាព
៣. មុខងារបញ្ចូលខ្លួនឯង (Cameo)
៤. កម្មវិធីបណ្តាញសង្គម Sora (Sora App)៖ OpenAI ក៏បានដាក់ឱ្យប្រើប្រាស់នូវ Sora App (បច្ចុប្បន្នមានសម្រាប់ iOS) ដែលមានលក្ខណៈជា បណ្តាញសង្គមវីដេអូខ្លីៗ (short-form social app)។ គោលបំណងគឺសម្រាប់ឱ្យអ្នកប្រើប្រាស់បង្កើត ចែករំលែក និង Remix វីដេអូ AI របស់ពួកគេ។
គូសបញ្ជាក់ផងដែរថា សម័យបច្ចុប្បន្ននេះគឺជាសង្រ្គាមបច្ចេកវិទ្យា ដែលមនុស្សភាគច្រើនបានស្គាល់នឹងបានដឹង តែយ៉ាងណាក៏នៅមានមនុស្សមួយចំនួនមិនទាន់បានដឹង នឹងបែងចែកមិនទាន់ដាច់ថាមួយណាជារបស់ពិត ឬ Ai នោះទេ អ្វីដែលជាខ្លឹមសារចង់បង្ហាញនោះ គឺអ្នកមិនគួរប្រើបច្ចេកវិទ្យាដើម្បីទៅបោកបញ្ឆាតមនុស្សជុំវិញខ្លួនតាមបណ្តាញសង្គមនោះទេ សូមប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងសុច្ចរិត។