សោកស្តាយ! អ្នកប្រើ iPhone ៣ ម៉ូឌែលនេះ Apple មិនឲ្យដំឡើង Version ចុងក្រោយទៀតទេ
Khunna - ឃុនណា
OCTOBER 3 2025
អេឡិចត្រូនិក
2.2 K views
2 mins read

ដោយយោងតាម Apple Support ដែលជាប្រព័ន្ធ Software សម្រាប់ផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ iPhone បានប្រាប់ឲ្យដឹងថា សម្រាប់ការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយបំផុត (iOS 26) គឺមានម៉ូឌែល iPhone ចំនួន ៣ ដែលត្រូវ Apple បញ្ឈប់ការអនុញ្ញាតឲ្យដំឡើងហើយ។

Apple Launch Event Featured 1

សម្រាប់ iPhone ទាំង ៣ម៉ូឌែលនោះមានដូចជា៖ 

  • iPhone XS

111881 S P779 iPhone Xs

  • iPhone XS Max

Images 4

  • iPhone XR

111868 S P781 I Phone Xr

ខណៈខាងក្រោមនេះជាមូលហេតុ

./ iOS ចុងក្រោយ៖ ម៉ូឌែលទាំងនេះនឹងជាប់គាំងនៅត្រឹម iOS 18 ហើយមិនអាចដំឡើងទៅកាន់ iOS 26 បានទេ។

./ ប្រព័ន្ធសុវត្ថិភាព៖ Apple អាចនឹងបន្តចេញការអាប់ដេតសុវត្ថិភាពសម្រាប់ iOS 18 មួយរយៈខ្លីទៀត ប៉ុន្តែពួកគេនឹងខកខានមុខងារថ្មីៗ និងការការពារសុវត្ថិភាពពេញលេញដែលមាននៅក្នុង iOS 26

./ ប្រព័ន្ធមុខងារ៖ ម៉ូឌែលចាស់ៗទាំងនេះមិនមាន Hardware (បន្ទះឈីប) ដែលខ្លាំងគ្រប់គ្រាន់សម្រាប់ដំណើរការមុខងារថ្មីៗធំៗ ដូចជា Apple Intelligence ដែលទាមទារបន្ទះឈីប A13 Bionic ឬថ្មីជាងនេះនោះទេ។

./ ហើយចំណុចមួយចំនួនក៏អាចបាត់បង់ប្រព័ន្ធសុវត្ថិភាពផងដែរ ដែលការពារទូរស័ព្ទពីជន Hacker

1963b6df Bc3a 4868 82ca Ba0db61621ca

ដូច្នេះ ប្រសិនបើអ្នកកំពុងប្រើម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំង ៣ ខាងលើ អ្នកអាចនឹងត្រូវគិតគូរអំពីការផ្លាស់ប្តូរទៅកាន់ម៉ូឌែល iPhone ដែលថ្មីជាងនេះ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ និងសុវត្ថិភាពល្អបំផុត តែទោះជាយ៉ាងណាម៉ូឌែលខាងលើក៏នៅតែអាចប្រើប្រាស់បានដដែល។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia