លុបចេញភ្លាម! អ្នកកំពុងប្រើ Android តិចច្រឡំ Download កម្មវិធី ៣នេះ ផ្ទុកមេរោគសាហាវណាស់
Khunna - ឃុនណា
OCTOBER 3 2025
អេឡិចត្រូនិក
18.6 K views
2 mins read

អ្នកប្រើប្រាស់ Android គួរតែហាមដាច់ខាតមិនឲ្យ Download កម្មវិធី ៣ ប្រភេទនេះ៖ កម្មវិធីសម្អាត/បង្កើនល្បឿន, កម្មវិធីប្រើប្រាស់សាមញ្ញក្លែងក្លាយ (ដូចជា Flashlight QR Reader), និង កម្មវិធីពីប្រភពមិនផ្លូវការ (APK)ជាដើម។ មូលហេតុដែលកម្មវិធីទាំងនេះមានមេរោគ គឺដោយសារអ្នកបង្កើតមាន ចេតនារកប្រាក់ខុសច្បាប់ តាមរយៈការលួចទិន្នន័យ ការបង្កប់មេរោគ Adware ឬការប្រើប្រាស់សិទ្ធិ Accessibility Service ដោយបំពានដើម្បីគ្រប់គ្រងទូរស័ព្ទរបស់អ្នក។

Intro 1692823607

./ កម្មវិធីសម្អាតទូរស័ព្ទ (Cleaners), បង្កើនល្បឿន (Boosters), និងសន្សំថ្ម (RAM/Battery Saver)៖ គឺមានគ្រោះថ្នាក់ ព្រោះវាច្រើនតែផ្ទុក មេរោគ Adware Trojan ដែលលួចទិន្នន័យបានងាយស្រួលបំផុត។ កម្មវិធីទាំងនេះមិនត្រឹមតែមិនជួយទេ តែថែមទាំងធ្វើឲ្យទូរស័ព្ទយឺត និងស៊ីថ្មទៀតផង។ ឧទាហរណ៍រួមមាន Clean Master និង DU Battery Saver។ ដើម្បីការពារទូរស័ព្ទ និងសុវត្ថិភាពទិន្នន័យ សូមប្រើតែមុខងារ Optimize Device Care ដែលមានស្រាប់នៅក្នុង Settings របស់ Android តែប៉ុណ្ណោះ។

Kfx7 67 Virus Fake Alert Adware Pup Android En 768x512

២./ កម្មវិធី Flashlight, QR Reader, Weather ក្លែងក្លាយ

មូលហេតុគ្រោះថ្នាក់៖ កម្មវិធី Utility Apps (ដូចជា QR code, Flashlight) ងាយស្រួលជឿ តែវាស្នើសុំ សិទ្ធិចូលប្រើ (Permissions) ហួសហេតុ (ដូចជា SMS, Contacts, Location) ដែលវាមិនចាំបាច់។ សិទ្ធិទាំងនេះជាសញ្ញានៃកម្មវិធី Spyware ដែលអាចតាមដានសកម្មភាព និងទីតាំងរបស់អ្នក។

 Untitled Design 41

./ កម្មវិធីក្លែងបន្លំ (Fake/Clone Apps) ដែលទើបចេញថ្មី៖ មូលហេតុដែលគួរចៀសវាង៖ ពួក Hacker តែងតែបង្កើត កម្មវិធីក្លែងក្លាយ (Fake Apps) ដែលមានរូបរាងដូច Mobile Banking Apps, QR Scanners, Crypto Wallets ល្បីៗ។ កម្មវិធីក្លែងក្លាយទាំងនេះតែងតែមាន ចំនួន Download និង Review តិចតួច។ គោលដៅចម្បងរបស់ពួកគេគឺលួចយក Username និង Password របស់អ្នកនៅពេលដែលអ្នកវាយបញ្ចូលព័ត៌មានទាំងនោះ។

Malware

គូសបញ្ជាក់ផងដែរថា មុននឹង Download ត្រូវ ពិនិត្យមើលដោយប្រុងប្រយ័ត្ន នូវឈ្មោះអ្នកបង្កើត (Developer Name) និងចំនួននៃការ Download ថាត្រូវនឹងកម្មវិធីផ្លូវការដែរឬទេ។ កុំដំឡើងកម្មវិធីណាដែលទើបតែចេញថ្មី ហើយមានចំនួន Download តិចតួចជាដាច់ខាត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia