រាងអេមណាស់! រថយន្តខ្លាញ់គោ ១ម៉ូឌែលនេះតម្លៃក្រោម ២ម៉ឺនដុល្លារនៅខ្មែរ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
Khunna - ឃុនណា
OCTOBER 5 2025
យានយន្ត
3.5 K views
2 mins read

១ ម៉ឺនដុល្លារជាងជិះបាន ២ ពាន់គីឡូម៉ែត្រជាមួយ BYD មួយម៉ូដែលនេះកំពុងតែធ្វើបដិវត្តន៍ទីផ្សាររថយន្តមួយទឹកនៅកម្ពុជា។ កាលពីប៉ុន្មានសប្ដាហ៍មុននេះក្រុមហ៊ុន BYD Cambodia បាននាំចូលនូវម៉ូដែលទំនើបចុងក្រោយប្រភេទ Sedan BYD Seal 5 របស់ខ្លួនមកកាន់ទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា ដែលធ្វើអោយទីផ្សាររថយន្តនៅកម្ពុជាកំពុងតែក្ដៅគគុក ជាមួយនឹងតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមក គឺតម្លៃត្រឹមតែ $19,900

 Byd Logo 640x480

ចំពោះ BYD Seal 5 នេះ គឺជាប្រភេទ Compact Sedan 5 កៅអី Plugin Hybrid  ដែលប្រើប្រាស់ម៉ាស៊ីនសាំង 1.5L ផង និងម៉ូទ័រអគ្គិសនីផង ជាមួយនឹងកម្រិតសន្សំចៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា គឺសាកមួយពេញគឺអាចជិះបានចម្ងាយរហូតដល់ទៅ ២០០០ គីឡូ ជាមួយនឹងកម្រិតស៊ីសាំង ១០០ គីឡូ គឺត្រឹមតែ ២ លីត្រជាងតែប៉ុណ្ណ៉ោះ ។

T C Pic (11)

បើនិយាយពីម៉ាកយីហោ BYD គឺបងប្អូនខ្មែរភាគច្រើនប្រាកដជាបានស្គាល់ហើយ ព្រោះថា BYD គឺជាក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ប្រទេសចិនដែលទទួលបាននូវការគាំទ្រ និងលក់ដាច់បំផុតបានចំនួនច្រើនបំផុតនៅប្រទេសចិនគឺសរុបជាង ៥ លានគ្រឿង។ អ្វីដែលគួរអោយកត់សម្គាល់ និងគួរអោយកោតសរសើរសម្រាប់ក្រុមហ៊ុន BYD នោះគឺ BYD តែងតែឈានទៅមុខជានិច្ច មិនថាជាបច្ចេកវិទ្យា តម្លៃសមរម្យ ក៏ដូចជាការពង្រីកវិសាលភាពក្រុមហ៊ុនបានលឿន និងលេចធ្លោជាងគេមិនថាតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ គឺពាសពេញ ទូរទាំងសកលលោកតែម្ដង។

555724315 1243245717817641 2377316541179100055 N

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត BYD Seal 5 ខាងលើយកទៅប្រើប្រាស់ សូមធ្វើការទាក់ទងទៅកាន់លេខ 017 555 924 ឬសួរនាំព័ត៌មានបន្ថែមតាមរយៈគេហរទំព័រហ្វេសប៊ុកផ្លូវការរបស់ BYD CAMBODIA។ គូសបញ្ជាក់ថា​ ប្រសិនបើអ្នកទាំងអស់គ្នាទិញរថយន្តខ្លាញ់គោពីហាងផ្ទាល់នោះអ្នកទាំងអស់គ្នានឹងទទួលបានការធានាត្រឹមត្រូវ ទំនុកចិត្តខ្ពស់ សេវាកម្មរថយន្ត និងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន និងធានាជូនសុវត្ថិភាពថែមទៀតផង។ 

Screenshot 2025 10 05 141135

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia