មិនធម្មតាទេ! Hacker ប្រើក្បាច់នេះ Hack ចូលក្រុមហ៊ុន Casio ប្រមូលទិន្នន័យបុគ្គលិករាប់ពាន់នាក់
Hiv VanDeth
JANUARY 13 2025
គន្លឹះល្អៗ
100 views
1 min read

Casio​បាន​និយាយថាក្រុមហ៊ុនត្រូវបាន​cyber criminal បានវាយប្រហារតាមរយះ ransomware attack ដែលគេបានឃើញក្រុមhacker ចូលaccessទៅក្នុងទិន្ន័យសំខាន់ៗរបស់ខ្លួននិងធ្វើឱ្យប្រព័ន្ធដំណើរជាច្រើនរបស់ក្រុមហ៊ុនមិនអាចប្រើប្រាស់បាន។ Casio អះអាងថាការវាយប្រហារនេះត្រូវបានគេលួចទិន្នន័យច្រើនជាង 200 ជីហ្គាបៃពីប្រព័ន្ធsystem  របស់ខ្លួន។

News

តាមរយះការបង្ហោះនៅលើបណ្តាញសង្គម Casio កាលពីថ្ងៃអង្គារបានបញ្ជាក់ថាក្រុមអ្នកជំនាញសន្តិសុខបានធ្វើការភ្ជាប់ទៅក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតដែលជាក្រុមcyber criminal ដែលគេស្គាល់ថាជា RomCom (Storm-0978) បានចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលប្រមាណ 8,500នាក់​ ក្នុងអំឡុងពេលការវាយប្រហារតាមអ៊ីនធឺណិត។

1

ហើយនៅពេលបញ្ចប់ការស៊ើបអង្កេត Casio បានរាយការណ៍ថាឯកសារមួយចំនួនរបស់ខ្លួន រួមទាំងព័ត៌មានផ្ទាល់ខ្លួនគឺត្រូវបានបែកធ្លាយ  Casio បាននិយាយបន្ថែមថាការវាយប្រហារនេះបានប៉ះពាល់ដល់ទិន្នន័យរបស់បុគ្គលិកជិត 6,500 នាក់ ហើយរួមទាំងព័ត៌មានមួយចំនួនដូចជាឈ្មោះ លេខទូសព្ទ័បុគ្គលិក អាសយដ្ឋានអ៊ីមែល ព័ត៌មានយេនឌ័រ ថ្ងៃខែឆ្នាំកំណើត ទិន្នន័យអត្តសញ្ញាណប័ណ្ណ ទិន្នន័យគ្រួសារ និងលេខសម្គាល់អ្នកជាប់ពន្ធរបស់និយោជិតមួយចំនួនក៏ត្រូវបានបែកធ្លាយផងដែរ។ហើយក្រុមHacker ក៏បានចូលទៅប្រើឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ និងព័ត៌មានអត្តសញ្ញាណប័ណ្ណរបស់ដៃគូអាជីវកម្ម Casio ជាង 1,900 នាក់ រួមជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន 91 នាក់។

Hacker Activity Concept 23 2148533582

Casio បាន​បញ្ជាក់​ថា ក្រុម Hacker មាន​បច្ចេកទេស​បន្លំ​តាមរយះអ៊ីម៉ែលក្លែងបន្លំដែលបង្កប់មេរោគក្នុងmail ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថាខ្លួនមិនបានឆ្លើយតបទៅនឹងការទាមទារបង់ប្រាក់ដើម្បីជាការដោះដូរដើម្បីចូលទៅប្រើប្រាស់នៅពត៍មានទាំងអស់នោះវិញទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia