បើមិនចូលចិត្តរាង iPhone កុំបារម្ភ វេបសាយមួយនេះ អាចឱ្យអ្នកច្នៃរូបរាង iPhone តាមចិត្តចង់បាន
Makara Rin
AUGUST 25 2022
គន្លឹះល្អៗ
408 views
1 min read

ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន Apple បានបញ្ចេញ iPhone ជំនាន់ថ្មីរហូតដោយមានរូបរាងក៏ដូចជាការរចនាខុសៗគ្នា ហើយមានធ្លាប់គិតទេថាចង់ច្នៃរូបរាង iPhone ដោយខ្លួនឯង ចង់ថែមនេះចង់ថែមនោះទៅតាមការគិតរបស់យើង ។ ពិតណាស់គឺយើងអាចច្នៃវាបានហើយថែមទាំងងាយស្រួលទៀតផង។

បើតាមការចុះផ្សាយរបស់ MacRumors បានបង្ហាញពីវេបសាយមួយឈ្មោះថា Neal.Fun  ដែលបង្កើតដោយ Developer ឈ្មោះ Neal Agarwal ដោយវេបសាយមួយនេះអាចឱ្យអ្នកទាញគ្រឿងផ្គុំផ្សេងៗដាក់នៅរូបរាង iPhone លាតមួយ​ ដើម្បីបង្កើតជារូបរាង iPhone ប្លែកៗណាមួយដែលអ្នកចង់បាន។

5

ចំពោះគ្រឿងផ្គុំសម្រាប់ទាញដាក់នៅលើ iPhone គឺមានដូចជា រូបរាងកាមេរ៉ា​​ រន្ធ HDMI, Apple logo, Android Logo, Camera, អង់តែន, កង់វិល និងគ្រឿងប្លែកៗផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះបន្ទាប់ពីធ្វើហើយអ្នកក៏អាចទាញយកវាទុកជាប្រភេទវីដេអូក៏បានដែរ

អត្ថបទដោយ៖​​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia