កុំព្យូទ័របានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្នទាំងការសិក្សា និងការងារផ្សេងៗជាដើម។ ហេតុដូច្នេះការចេះប្រើប្រាស់កុំព្យូទ័របានក្លាយជាមូលដ្ឋានគ្រិះកុំព្យូទ័រដ៏សំខាន់ ដែលមនុស្សគ្រប់ៗគ្នាគួរចំណាយពេលសិក្សាដើម្បីជាជំនួយដល់ជីវភាពប្រចាំថ្ងៃឲ្យកាន់តែងាយស្រួល។
ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងធ្វើការលើកយកនូវវគ្គសិក្សាខ្លីៗទាំង៥ ពាក់ព័ន្ធនឹងកុំព្យូទ័រនឹងអ៊ីនធឺណិត ដែលអ្នកគួរចំណាយពេលសិក្សាបង្រៀនដោយគ្រូជំនាញមកពីបរទេស។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលមានបញ្ហាពិបាកក្នុងការស្ដាប់ភាសាអង់គ្លេស អាចធ្វើការស្រាវជ្រាវលើអ៊ីនធឺណិត ឬអាចសិក្សាទៅលើជំនាញមូលដ្ឋានគ្រិះសំខាន់ៗ ដូចជារបៀបប្រើ Word Excel Powerpoint ជាដើម ដោយអ្នកអាច ចុចទីនេះ ដើម្បីរៀនវគ្គទាំងអស់នោះជាភាសាខ្មែរ ឬភាសាអង់គ្លេសបាន៕