ប្រសើរណាស់! ក្រុមហ៊ុន AnAnA Computer ចាប់ដៃនឹង Huawei រៀបចំសិក្ខាសាលា បរិវត្តកម្មឌិជីថលក្នុងវិស័យធនាគារ
Navasiri Morm
FEBRUARY 9 2025
PR
2 mins read

កាលពីថ្ងទី 07 ខែកុម្ភៈ ឆ្នាំ2025 នៅសណ្ឋាគារ Sun and Moon ក្រុមហ៊ុន AnAnA Computer សហកាតជាមួយនឹងក្រុមហ៊ុន Huawei Cambodia ប្រារព្ធនូវកម្មវិធីសិក្ខាសាលាស្ដី «បរិវត្តកម្មឌិជីថលក្នុងវិស័យធនាគារ Digital Banking Transformation» ដោយមានការចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក លោកឯកឧត្ដម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក៏ដូចជាវត្តមានរបស់លោក ស្រៀង ទីតូ អគ្គនាយក ក្រុមហ៊ុន អាណាណា កុំព្យូទ័រ និងមានការចូលរួមពីតំណាងដៃគូសហប្រតិបត្តិការ និងអ្នកជំនាញ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

4

នៅឱកាសនោះផងដែរ លោក ស្រៀង ទីតូ អគ្គនាយករបស់ក្រុមហ៊ុន AnAnA Computer  បានបង្ហាញពីសេចក្តីសោមន្សរីករាយជាខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុនហោវ៉ៃខេមបូឌា (Huawei Cambodia) ក្នុងការរៀបចំកម្មវិធីសិក្ខាសាលាមួយនេះឡើង ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង ពត៌មាន និងឧបករណ៍ប្រើប្រាស់ឌីជីថលបម្រើដល់ម្ចាស់អាជីវកម្ម ជាពិសេសវិស័យធនាគារ និងការបង្កើតទំនាក់ទំនងល្អរវាងអាជីវកម្មនិងអាជីវកម្ម។

2

ជាមួយគ្នានេះដែរ ឯកឧត្ដម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានមានប្រសាសយ៉ាងដូច្នេះថា « នៅក្នុងយុគសម័យឌីជីថលនៃសតវស្សន៍ទី២១បានផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៃសង្គមរបស់យើង ភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរបែបឌីជីថលយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើមធ្វើគោលនយោបាយតម្រង់ទិសទៅក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ដើម្បីអភិវឌ្ឍអាជីវកម្មនានា និងសេដ្ធកិច្ចជាតិ ក៏ដូចជាសម្របខ្លួននឹងការធ្វើបដិវត្តន៍ឧស្សាហកម្មទីបួនផងដែរ។ ដោយសារតែបច្ចុប្បន្នភាពយើងត្រូវបានហុំព័ទ្ធដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ វាចាំបាច់ទាមទារឲ្យមនុស្សគ្រប់រូបមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាពដើម្បីអាចលើកកម្ពស់កម្រិតស្តង់ដារការងាររបស់យើងនៅក្នុងសម័យឌីជីថល។»

3

ឯកឧត្ដម សំ សិទ្ធិសេរី បានបន្ដថា តាងនាមខ្ញុំតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមសម្តែងការអរគុណដល់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ និងក្រុមហ៊ុន ហោវ៉ៃ ខេមបូឌា (Huawei Cambodia) ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ និងអភិវឌ្ឈផ្នែកឌីជីថលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលជូនលោក លោកស្រីដែលអញ្ចើញមកពីស្ថាប័នធនាគារ 

និងមីក្រូហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងអំពីបរិបត្តនៃការវិវត្តន៍ឌីជីថល និងការបណ្តុះសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗប្រកបដោយប្រសិទ្ធភាព ដើម្បីទាញយកនូវសក្តានុពល និងផលប្រយោជន៍ ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតីនវានុវត្ត និងការសិក្សាស្រាវជ្រាវបង្កើតថ្មី សំដៅបង្កើនភាពប្រកួតប្រជែង និងធានានិរន្តភាព នៃការអភិវឌ្ឍប្រកបដោយចីរភាព ។ ដូច្នេះខ្ញុំសូមស្នើសុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ មេត្តាយកចិត្តទុកដាក់ សិក្សាស្វែងយល់នូវចំណេះដឹងល្អៗ ពីកម្មវិធីសិក្ខាសាលាមួយនេះ។

1

ក្រោយពីសុន្ទរកថា ចំណាប់អារម្មណ៍របស់លោក ឯកឧត្តមសំ សិទ្ធិសេរី និងលោកស្រៀង ទីតូ ត្រូវបានបញ្ចប់ ក៏មានការឡើងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យា ពីអ្នកជំនាញជាតិនិងអន្ដរជាតិជាច្រើនរូប ចែកជូនទៅកាន់អ្នកចូលរួមទាំងអស់ផងដែរ។

គួរជម្រាបផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន AnAnA Computer និងក្រុមហ៊ុន Huawei Cambodia បានសហការគ្នាក្នុងការបង្កើតកម្មវិធីល្អៗបែបនេះឡើងដើម្បីចែករំលែកចំណេះដឹង និងនាំយកបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយបំផុតមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុន AnAnA Computer ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1995 ជាក្រុមហ៊ុនដំបូងៗគេដែលចែកចាយកុំព្យូទ័រម៉ាកល្បីៗទូទាំងប្រទេសកម្ពុជា និងផ្ដល់នូវដំណោះស្រាយបច្ចេកវិទ្យាជាច្រើនផងដែរ៕ 476373683 1034666782022753 2793692664327418407 N476878159 1034666885356076 4543437284634896308 N

57

476402409 1034667158689382 4821406145379679868 N614151312

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia