នៅក្នុងសម័យបច្ចេកវិទ្យានេះ គឺតម្រូវឲ្យយើងចេះប្រើប្រាស់បច្ចេកវិទ្យាមួយចំនួន ដើម្បីជាជំនួយដល់ការរៀនសូត្រ ក៏ដូចជាការធ្វើកិច្ចការងារផ្សេងៗ ហើយសម្រាប់កម្មវិធី Microsoft Office ដែលរួមមាន Words, Excel, Power Point ជាដើមនោះ គឺជាកម្មវិធីមូលដ្ឋានគ្រិះកុំព្យូទ័រ ដែលយើងគ្រប់គ្នាគួរតែចេះប្រើ។ ថ្ងៃនេះផងដែរ Technology Cambodia សូមណែនាំកន្លែងចំនួនពីរ ដែលអ្នកអាចទៅរៀនកម្មវិធីទាំងអស់នេះបានដោយឥតគិតថ្លៃដូចខាងក្រោម៖
១. រៀនពី YouTube
នៅលើ YouTube មានមេរៀនល្អៗ ជាច្រើនដែលខ្មែរយើងបានបង្កើតជាភាគៗ ងាយយល់ពីរបៀបប្រើ កម្មវិធី Microsoft Office អ្នកអាចចូលទៅរៀនមេរៀនទាំងនោះ តាមរយៈលីងខាងក្រោម៖
វីដេអូមេរៀន Microsoft Office មានរាប់រយវីដេអូ
២. រៀនពីវេបសាយរបស់ Microsoft ផ្ទាល់៖
Microsoft បានបង្កើតនូវមេរៀនមូលដ្ឋានគ្រិះជាច្រើនជុំវិញការប្រើប្រាស់កម្មវិធី Worlds, Excel, និង Power Point អ្នកអាចចុចលីងខាងក្រោមដើម្បីចូលទៅមើលមេរៀនបាន៖