ឈប់ឆ្ងល់ទៀតទៅ! ក្រុមហ៊ុនឡាន Land Rover ចេញប្រកាសរឿងករណីឆេះ Defender និង Range Rover
Navasiri Morm
FEBRUARY 10 2025
យានយន្ត
504 views
1 min read

ភ្នំពេញ៖ ក្រុមហ៊ុន RMA (Cambodia) PLC បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បន្ទាប់​ពី​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​រថយន្ត Defender ដែល​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្រុមហ៊ុន RMA Cambodia បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​អគ្គីភ័យ​នេះ។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា រថយន្ត​ដែល​រង​ការ​ខូចខាត​ដោយសារ​អគ្គីភ័យ​ទាំង​នោះ​មិន​មែន​ជា​រថយន្ត​ដែល​នាំចូល​និង​ចែកចាយ​ដោយ​ក្រុមហ៊ុន RMA Cambodia ឡើយ។

476808776 504324009363198 2976956772551257652 N

ក្រុមហ៊ុន​បាន​បន្ត​ទៀត​ថា ខ្លួន​គឺជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​នាំចូល​រថយន្ត Range Rover និង Defender ផ្ទាល់​ពី​រោងចក្រ​នៅ​ប្រទេស​អង់គ្លេស។ ដូច្នេះ ក្រុមហ៊ុន​បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​រថយន្ត និង​សូម​ឲ្យ​ពិនិត្យ​ប្រភព​ដើម​នៃ​រថយន្ត​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ធ្វើ​ការ​ទិញ។

លើស​ពី​នេះ ក្រុមហ៊ុន RMA Cambodia ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​នាំ​រថយន្ត​របស់​ខ្លួន​ទៅ​ធ្វើ​ការ​ថែទាំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​មាន​ការ​ទទួល​ស្គាល់​និង​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​រោងចក្រ​ប្រទេស​អង់គ្លេស ដើម្បី​ធានា​នូវ​សុវត្ថិភាព​និង​គុណភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន RMA Cambodia បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​និង​ចោទ​សួរ​ជា​ច្រើន​ពី​មហាជន​ពាក់ព័ន្ធ​នឹង​ករណី​អគ្គីភ័យ​ឆាបឆេះ​រថយន្ត​ម៉ាក​ល្បី​ៗ​ទាំង​នេះ។

476432792 593909263477134 6938336909980808010 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia