ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ — ASUS Republic of Gamers (ROG) បានធ្វើការប្រកាសចេញនូវការអាប់ដេតថ្មីជំនាន់ចុងក្រោយបំផុតនៃកុំព្យូទ័រយួរដៃល្បីល្បាញសម្រាប់លេងហ្គេម Zephyrus G16 របស់ខ្លួន ដែលឥឡូវនេះមានបំពាក់ដោយប្រព័ន្ធដំណើរការ AMD Ryzen™ AI 9 HX 370។ ជាមួយនឹង NPU ជាប់ សម្រាប់ការងារដែលបង្កើនល្បឿនដោយ AI និង GPU របស់ NVIDIA® ដាច់ដោយឡែក។ ហើយលើសពីនេះទៅទៀត Zephyrus G16 ជំនាន់ថ្មីបំផុតនេះក៏ត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់ស្ថានភាពតែម្តង ចាប់តាំងពីការលេងហ្គេមរ ផលិតភាពការងារ និងមានច្រើនទៀត — ហើយអ្វីដែលកាន់តែពិសេសគឺវាមកជាមួយប្រអប់ស្តើងស្រាលទាន់សម័យថែមទៀតផង។
Zephyrus ចូលមកដល់យុគសម័យនៃបច្ចេកវិទ្យា AI
យើងកំពុងចូលមកដល់យុគសម័យថ្មីនៃការដំណើរការជាមួយនឹងបញ្ញាសិប្បនិម្មិត ហើយ ROG កំពុងឈានមុខគេជាមួយនឹង Zephyrus G16 ថ្មី ដែលឥឡូវនេះវាបានក្លាយជាកុំព្យូទ័រ AI ពិតប្រាកដ ដោយសារតែវាប្រើប្រាស់ជាមួយនឹងប្រព័ន្ធដំណើរការ AMD Ryzen™ AI 9 HX 370 ។ ក្នុងនោះវាមាន 12 Core, 24 Thread, NPU AMD Ryzen AI XDNA 2 ជាប់ជាមួយដែលអាចមានសមត្ថភាពប្រិត្តិបត្តិការ AI 50 TOPS ព្រមទាំង 31 TOPS ពី CPU និងក្រាហ្វិក Radeon™ 890M ជាប់ជាមួយរបស់វា។ Zephyrus G16 ថ្មីនេះត្រៀមខ្លួនរួចរាល់សម្រាប់ការបង្កើនលើផលិតភាពនៅក្នុងកម្មវិធីដែលអាចប្រើប្រាស់ AI បាន រួម Windows Copilot ដែលកំពុងតែពេញនិយមផងដែរផងដែរ។
Zephyrus G16 ឆ្នាំ2024 ក៏ភ្ជាប់មកជាមួយនឹង GPU NVIDIA GeForce RTX™ 4070។ ហើយសម្រាប់ Laptop មួយនេះផ្ទាល់ ក្នុងខ្លួនវាមានសមត្ថភាពដំណើរការ AI រហូតដល់ 321 TOPS នៅពេលដែលវាដំណើរការនៅកម្រិត TGP ខ្ពស់បំផុតបានដល់ 105 វ៉ាត់។ សម្រាប់ការកែរូបភាព និងការកាត់វីដេអូ ការបង្កើតរូបភាព គឺវាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំង។ ក្នុងនោះផងដែរវាក៏មានលក្ខណៈពិសេសក្នុងការលេងហ្គេមផងដូចជាបច្ចេកវិទ្យា DLSS 3 super resolution ដែលប្រើ AI ក្នុងការជួយទៅដល់គុណភាពរូបភាពឲ្យកាន់តែច្បាស់, High Quality Frame អាចជួយកែលម្អទៅគុណភាពរូបបន្ថែម ហើយវាក៏អាចដំណើរការបានយ៉ាងល្អចំពោះហ្គេមណាដែលចេញថ្មី ស៊េរីចុងក្រោយផងដែរ។ សម្រាប់អ្នកលេងហ្គេម អ្នកបង្កើត ឬវិស្វករ សមត្ថភាពដំណើរការ AI local សរុប 402 TOPs ដែលមាននៅក្នុង G16 ដូច្នេះវានឹងអាចផ្លាស់ប្តូររបៀបដែលគេធ្វើការ និងលេង ដោយអនុញ្ញាតឱ្យកម្មវិធី AI ច្រើនដំណើរការក្នុងពេលតែមួយ។
សម្រាប់គ្រឿងឬហៅថា Hardware នៃកុំព្យូទ័រមួយនេះត្រូវបានគាំទ្រដោយប្រព័ន្ធត្រជាក់ឆ្លាតវៃរបស់ ROG រួមមានលោហៈរាវនៅលើ CPU និងប្រព័ន្ធបំពង់កម្តៅសរសៃនិងសំណាញ់ថ្មីជាមួយនឹងការរចនាកង្ហារបីដែលមានកង្ហារ Arc Flow Fans™ ជំនាន់ទីពីរផងដែរ។
រចនាឡើងដើម្បីអាចទៅគ្រប់ទីកន្លែងនិងធ្វើអ្វីក៏បាន
សម្រាប់ផ្លេតហ្វម AMD ថ្មីនេះគឺត្រូវបានដាក់បញ្ចូលជាមួយនឹងការរចនាស្តើងនិងស្រាលដដែល ដែលបានបង្កើតរលកនៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ២០២៤ ជាមួយនឹងតួខ្លួនអាលុយមីញ៉ូមដែលត្រូវបានកិនដោយម៉ាស៊ីន CNC យ៉ាងល្អឥតខ្ចោះតែម្តង ព្រមទាំងមានបន្ទះបង្ហាញពន្លឺ Slash Lighting ដែលអាចប្តូរតាមចំណង់ចំណូលចិត្តយើងបាននៅផ្ទៃខាងក្រោយនៃកុំព្យូទ័រ។ វាក៏មានអេក្រង់ ROG Nebula ជាប្រភេទ OLED ដែលគាំទ្រដោយ NVIDIA G-SYNC® ផងដែរ។ សម្រាប់ទំហំអេក្រង់គឺ 16:10 aspect ratio មានកម្រិតបង្ហាញ 2.5K, Refresh Rate 240Hz ហើយវាគឺល្អឥតខ្ចោះសម្រាប់ទាំងការលេងហ្គេម និងការបង្កើតមាតិកាដូចគ្នា ជាមួយនឹងវិញ្ញាបនបត្រ VESA DisplayHDR™ True Black 500 សម្រាប់បទពិសោធន៍ HDR ដ៏អស្ចារ្យថែមទៀតផង។
នៅខាងក្នុង ROG Zephyrus G16 មកជាមួយនឹង RAM 32GB LPDDR5X-7500 ព្រមទាំងការគាំទ្រស្តង់ដារ SD Express 7.0 ថ្មីសម្រាប់ដំណើរការកាត SD លឿនបំផុត។ លើសពីនេះទៀត វាជាកុំព្យូទ័រយួរដៃ ROG ដំបូងគេដែលគាំទ្រ WiFi 7 ដែលអាចមានល្បឿនលឿនជាងមុនជាមួយនឹងដំណើរការទាក់ តិចជាងមុននៅពេលប្រើជាមួយរ៉ោតទ័រដែលត្រូវគ្នា។
កន្លែងដែលអាចរកទិញបាននិងតម្លៃ
ROG Zephyrus G16 (2024) GA605 នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាផ្លូវការនៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024 ជាមួយនឹងតម្លៃ $2,699
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ទីភ្នាក់ងាររបស់ក្រុមហ៊ុន ASUS បានតាមរយៈទំនាក់ទំនងខាងក្រោម៖
ROG Facebook: https://www.facebook.com/ASUSROGKH
ASUS Website: https://rog.asus.com/kh/
Product Page: https://rog.asus.com/kh/laptops/rog-zephyrus/rog-zephyrus-g16-2024-ga605/