ស្មាតហ្វូន AI ដ៏ទំនើប តម្លៃចាប់ពី $279 លើ OPPO Reno12 Series 5G កំពុងកក្រើកទីផ្សារកម្ពុជា
Makara Rin
AUGUST 1 2024
PR
4 mins read

សព្វថ្ងៃនេះស្មាតហ្វូន AI កំពុងអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហាន ហើយយើងមើលឃើញថាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យា AI សុទ្ធតែស្មាតហ្វូនលំដាប់កំពូលមានតម្លៃចាប់ពី 1000$ ឡើងទៅ។ ប៉ុន្តែថ្មីៗនេះ OPPO បែរជាធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងអស្ចារ្យមែនទែនដោយ OPPO បានបំពាក់នូវមុខងារ AI លើស្មាតហ្វូនស៊េរីថ្មីដែលស្ថិតក្នុងតម្លៃសមរម្យគឺ OPPO Reno12 Series 5G ទាំង 3 ម៉ូឌែលគឺ Reno12 F $279 | Reno12 5G $429 | Reno12 Pro 5G $569

ដូចនេះតើមុខងា AI រអ្វីខ្លះដែល OPPO បានផ្តល់ឲ្យអ្នកប្រើប្រាស់?

. AI លុបរូបភាពវៃឆ្លាត ចង់លុបរូបអ្នកដទៃចេញពីរូបថតរបស់អ្នកមែនទេ? ងាយៗជាមួយមុខងារ AI លុបរូបភាពវៃឆ្លាត អាចលុបនូវអ្វីដែលអ្នកមិនចង់បាន ដោយគ្រាន់តែធ្វើការគូសជារង្វង់នៅត្រង់ចំណុចនោះ ហើយទុកឲ្យ AI ជាអ្នកលុបចេញជាការស្រេច។

. AI កាត់រូបភាពវៃឆ្លាត ម្រាប់អ្នកចូលចិត្តបង្កើត Poster ឬផ្ទាំងរូបភាពស្អាតៗ ឃ្យូតៗ ប្រាកដជាពេញចិត្តជាមួយមុខងារនេះ គ្រាន់តែកាត់ចេញ និងដាក់ចូលយ៉ាងតែរហ័ស ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយឡើយ។

. AI បង្កើតរូបភាពវៃឆ្លាត ៖ ចង់ថតរូបនៅកន្លែងល្បីៗជុំវិញពិភពលោកដោយមិនចាំបាច់ចេញពីផ្ទះអត់? AI បង្កើតរូបភាពវៃឆ្លាតនេះអាចជួយបានទាំងការថតតែងបែបបុរាណ សម័យ រូបថតបិតកាត និងកន្លែងដើរលេងល្បីៗជាច្រើន ដោយចំណាយពេលរង់ចាំត្រឹមប៉ុន្មានវិនាទីតែប៉ុណ្ណោះ។

. AI ជំនួយសេវាទូរស័ព្ទ ៖ ទោះអ្នកស្ថិតនៅកន្លែងដែលមានមនុស្សច្រើនកុះករក៏នៅតែអាចចាប់សេវាខ្លាំងជាងគេ អ៊ីនធើណែតដើរលឿនជាងគេ និងជាទូរស័ព្ទដំបូងគេបំផុតដែលអាចទាក់ទងគ្នាបានដោយគ្មាន SIM និងគ្មាន Wi-Fi ជាមួយមុខងារ BeaconLink

AI Functions

ក្រៅពីមុខងារ AI សំខាន់ៗនៅលើស្មាតហ្វូនទាំង 3 នេះ នៅមិនទាន់អស់ទេ! ងាកមកមើលពីលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួននៅលើស្មាតហ្វូនទាំង 3 ម៉ូដែលនេះវិញម្តង។

OPPO Reno12 F តម្លៃ $279

. ការឌីហ្សាញលេនកាមេរ៉ាបែបកងរង្វង់ចក្រវាឡ

. រង្វង់ពន្លឺដ៏ទាក់ទាញ

. សាកថ្មល្បឿនលឿន 45W SUPERVOOC

. RAM 16GB (8+8GB) | ROM 256GB

. បច្ចេកវិទ្យា Splash Touch

Oppo Reno12 F Specs

OPPO Reno12 5G តម្លៃ $429

. រចនាបែបរលកទឹកដ៏ថ្មីស្រឡាង

. ការពារទឹក និងធូលី IP65

. តួខ្លួនរឹងមាំគ្រប់ជ្រុង ធន់នឹងការប្រើប្រាស់បានយ៉ាងល្អ

. សាកថ្មលឿន 80W SUPERVOOC

. ល្បឿនដំណើរការកំពូល RAM 24GB (12+12GB) | ROM 256GB

Oppo R Eno12 5 G Specs

OPPO Reno12 Pro 5G តម្លៃ $569

. អេក្រង់ទាលគែមកម្រិតកំពូល 120Hz

. RAM 24GB (12+12GB) | ROM 512GB

. អេក្រង់ធន់នឹងសំណើមជាមួយបច្ចេកវិទ្យា Splash Touch

. សាកថ្មលឿន 80W SUPERVOOC

Oppo Reno12 Pro 5 G

សម្រាប់លោកអ្នកដែលមិនទាន់បានកក់ទុក ប្រញាប់រួសរាន់ឲ្យទាន់ថ្ងៃទី 02 សីហា 2024 ដើម្បីទទួលបានការផ្តល់ជូនដូចខាងក្រោម៖

·      Reno12 F តម្លៃ $279 ថែមជូន៖ បណ្ណប្តូរអេក្រង់1ឆ្នាំ តម្លៃ $59 | ប្រអប់កាដូពិសេស តម្លៃ $39

·      Reno12 5G តម្លៃ $429 ថែមជូន៖ បណ្ណប្តូរអេក្រង់1ឆ្នាំ តម្លៃ $79 | ប្រអប់កាដូពិសេស តម្លៃ $39

·      Reno12 Pro 5G តម្លៃ $569 ថែមជូន៖ បណ្ណប្តូរអេក្រង់1ឆ្នាំ តម្លៃ $89 | ប្រអប់កាដូពិសេស តម្លៃ $39

Oppo Reno12 Series 5 G Preorder Info

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សន្ទុះអតិថិជនគាំទ្រស្មាតហ្វូន OPPO Reno12 Series 5G យ៉ាងច្រើនលើសពីការរំពឹងទុក ដែលនាំឲ្យស្មាតហ្វូននេះទទួលបានការកក់ទុកច្រើនលើសលប់ពីសំណាក់អតិថិជនទូទាំងប្រទេសក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

Hot Sale

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia