ទិញ iPhone ក្រុមហ៊ុននិង iPhone ចេញពីហាង តម្លៃខុសគ្នា ដឹងអត់វាខុសគ្នាបែបណា​ ការធានាបែបណា?
Makara Rin
OCTOBER 28 2024
គន្លឹះល្អៗ
267 views
1 min read

ដូចដែលអ្នកបានដឹងស្រាប់មកហើយថាទំនិញ iPhone នៅក្នុងស្រុកខ្មែរយើងគឺមានច្រើនប្រភេទ ដូចជា iPhone ដែលមានការធានារចេញពីក្រុមហ៊ុនផ្ទាល់ នឹងប្រភេទ iPhone ដែលមានការធានារចេញពីហាងផ្ទាល់ដោយការធានារទាំងអស់នេះគឺមានភាពខុសគ្នា មិនថារយៈពេលក៏ដូចជាលក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងៗ។

ដោយឡែកថ្មីៗនេះ ទាក់ទងជាមួយនឹង iPhone ដែលមានការធានារចេញពីក្រុមហ៊ុនគឺមានការលើកឡើងជាច្រើនជុំវិញបញ្ហាដែគេបានជួបបន្ទាប់ពីបានទិញ iPhone យកទៅប្រើហើយ បែជាមានបញ្ហាផ្សេងៗដូចជា អេក្រង់ ឬក៏កាមេរ៉ាដើម ហើយបញ្ហាទាំងអស់នេះបែជាមិនត្រូបានដោះស្រាយទៅតាមការធានារទៅវិញ ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមានការមិនពេញចិត្ត។

យ៉ាងណាមិញ ជុំវិញបញ្ហាមួយនេះ ចាបខៀវ  Technology Cambodia ក៏បានសុំការបញ្ជាក់ពីបងស្រីដែលជាម្ចាស់ហាង PETER Phoneshop ផងដែរ ដោយគាត់បានធ្វើការបកស្រាយនិងបញ្ជាក់យ៉ាងច្បាស់ៗថា “តាមពិតទៅ ចំពោះលក្ខខណ្ឌនៃការធានាទៅលើ iPhone គឺមានច្រើន ប៉ុន្តែសម្រាប់លក្ខខណ្ឌធំៗមានដូចជា មិនធ្វើឲ្យចូលទឹក មិនធ្វើឲ្យធ្លាក់ និងមិនប្រើប្រាស់កាមេរ៉ាទូរស័ព្ទបញ្ចាំងចំភ្លើង ឡាស៊ែ ជាដើម។ ដូច្នេះប្រសិនបើយើង មិនបានប្រព្រឹត្តខុសជាមួយនឹងលក្ខខណ្ឌខាងលើ យើងទទួលបានការធានា 48ម៉ោង ប្តូរថ្មី នឹងការជួសជុលរបស់ពេលមួយឆ្នាំថែមទៀតផង” ។

បងស្រីក៏បានបន្តទៀតថា ថ្វីត្បិតតែការធានារបស់ក្រុមហ៊ុននៅក្នុងស្រុកខ្មែរនៅមានកម្រិតជាង Apple Store ដែលមាននៅប្រទេសជិតខាងយើងក៏ដោយ ប៉ុន្តែលក្ខខណ្ឌដែលគេផ្តល់ឲ្យគឺអាចទទួលយកបាន។ លើសពីនេះទៅទៀតសម្រាប់ទូរស័ព្ទ iPhone ដែលមិនមានការធានាក្រុមហ៊ុន គឺអ្នកប្រើប្រាស់នឹងទទួលបានការធានាចំពោះលក្ខណ្ឌផ្សេងៗចេញពីហាងផ្ទាល់តែម្តង។

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia