យុគសម័យ AI Agent 2025 សាហាវខ្លាំង! Google ត្រៀមចេញ AI ថ្មីមានខួរក្បាលឆ្លាតដឹងកិច្ចការលើកុំព្យញទ័រយើងទាំងអស់
Makara Rin
OCTOBER 28 2024
នវានុវត្តន៍
159 views
2 mins read

ក្រុមហ៊ុន Google កំពុងជំរុញផែនការ AI ថ្មីដ៏មហិច្ឆតារបស់ខ្លួន ដោយថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពទៅលើ AI Chatbot Gemini ជាមួយនឹងមុខងារថ្មីៗបន្ថែម។ នៅក្នុងព្រឹត្តិការណ៍ I/O កាលពីខែឧសភា ក្រុមហ៊ុនGoogle បានហៅវាថា " universal AI agent helpful in everyday life " ។ សម្រាប់កម្រោងមួយនេះត្រូវបានដាក់ឈ្មោះថា Project Jarvis។ សម្រាប់កម្រោង Jarvis មួយនេះនឹងអាចឱ្យអ្នកប្រើប្រាស់ធ្វើកិច្ចការផ្សេងៗតាមអ៊ីនធឺណិតដោយផ្ទាល់នៅក្នុង Browser ដូចជាការកក់ជើងយន្តហោះ ការស្រាវជ្រាវប្រធានបទ និងការទិញទំនិញតាមអនឡាញជាដើម។ នេះបើយោងទៅតាមការចុះផ្សាយរបស់ The Information

Jarvis ត្រូវបានរំពឹងថានឹងដំណើរការដោយ Gemini 2.0 ដែលនឹងចេញក្នុងពេលឆាប់ៗ ដែល Google មានគោលដៅចេញផ្សាយនៅខែធ្នូខាងមុខ។ ការចេញផ្សាយដំបូងអាចនឹងកំណត់ត្រឹមក្រុមអ្នកសាកល្បងតូចមួយនៅលើ Google Chrome ដូច្នេះអ្នកប្រើប្រាស់ភាគច្រើនប្រហែលជាមិនអាចចូលប្រើប្រាស់ភ្លាមៗនោះទេ។ ទោះយ៉ាងណា Google មិនទាន់បានបង្ហាញថាកាលវិភាគសម្រាប់ការចេញផ្សាយ Jarvis ច្បាស់លាស់នៅឡើយទេ មានន័យថាការចេញផ្សាយនៅខែធ្នូអាចផ្លាស់ប្តូរ ប្រសិនបើ AI មិនទាន់រួចរាល់ទាំងស្រុង។

 Google AI Agents Gemini

បច្ចេកវិទ្យានៅពីក្រោយ Jarvis ពាក់ព័ន្ធនឹងការថតរូបអេក្រង់របស់អ្នកប្រើប្រាស់ជាប្រចាំ ដែលអនុញ្ញាតឱ្យ AI យល់ពីបរិបទនៃអ្វីដែលត្រូវបានបង្ហាញ និងឆ្លើយតបទៅនឹងការបញ្ចូលរបស់អ្នកប្រើ។ អ្នកប្រើប្រាស់នឹងអាចដំណើរការជាមួយ Jarvis តាមរយៈការបញ្ចូលអក្សរ ឬក៏ចុចប៊ូតុងដើម្បីបញ្ជាវាឲ្យធ្វើសកម្មភាពជាក់លាក់ណាមួយ។ ទោះយ៉ាងណា របាយការណ៍បង្ហាញថាពេលវេលាឆ្លើយតបរបស់ Jarvis នាពេលបច្ចុប្បន្នមានការយឺតបន្តិច ដោយសារ AI ត្រូវការពេលប៉ុន្មានវិនាទីដើម្បីដំណើរការជំហាននីមួយៗ។

យ៉ាងណាមិញ Google មិនទាន់បានផ្តល់ការបង្ហាញ ឬរូបភាពណាមួយនៃ Jarvis នៅឡើយទេ អ្នកជំនាញដែលនៅក្នុងផ្នែកនេះជឿជាក់ថាវាអាចសម្រេចបានទៅតាមការសន្យាដែលធ្វើឡើងដោយក្រុមហ៊ុនផ្សេងទៀត ដូចជា Humane និង Rabbit ជាដើមទាក់ទងនឹងឧបករណ៍ដែលដំណើរការដោយ AI

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia