ដឹងអត់ Android មានមុខងារពិសេស មិនបាច់បង់លុយក៏អាចប្រើមុខងារដូច YouTube Premium ដែរ
Makara Rin
OCTOBER 25 2024
គន្លឹះល្អៗ
6.9 K views
1 min read

ជាធម្មតាប្រសិនបើយើងជាអ្នកប្រើប្រាស់ធម្មតានៅលើ YouTube មានមុខងារពិសេសមួយចំនួនយើងមិនអាចប្រើបាននោះទេដូចជាមុខងារស្តាប់ចម្រៀងពេលចាក់សោអេក្រង់ ឬក៏បិទការលោតពាណិជ្ជកម្មជាដើម។ដោយឡែកសម្រាប់មុខងារស្តាប់បទចម្រៀងពេលចាក់សោអេក្រង់ប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែប្រើ Android គឺពុំចាំបាច់បង់លុយទិញ YouTube Premium ក៏បានដែរ។

សម្រាប់មុខងារមួយនេះគឺមាននៅក្នុង App Default ផ្ទាល់តែម្តង ដោយពុំចាំបាច់ចូលទៅទាញុយកអេបផ្សេងៗពី Play Store មកទេ។ ហើយចំពោះវិធីសាស្រ្តមួយនេះគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់បាននៅលើសប្រភេទទូរស័ព្ទ Samsung

របៀបប្រើប្រាស់

  • ចូលទៅកាន់ Samsung Internet App
  • បន្ទាប់មកចូលទៅកាន់ Setting
  • រួចចូលទៅកាន់មុខងារ Useful Feature
  • បើកមុខងារ Background Play
  • បន្ទាប់ពីបើករួចអ្នកទាំងអស់គ្នាអាចស្តាប់បទចម្រៀង ឬស្តាប់ Podcast ផ្សេងៗបាននៅពេលដែលយើងចាក់សោអេក្រង់ ហើយចំពោះការស្តាប់គឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់ YouTube នៅលើ Samsung Internet នេះផ្ទាល់តែម្តងទើបវាដំណើរការ

Image 1

Image 2

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia