អ្នកដែលកំពុងតែចង់ចាប់ផ្តើមធ្វើវីដេអូដាក់នៅលើ YouTube ពេលនេះឱ្យថ្មីបានមកដល់ហើយដោយ YouTube ត្រៀមបញ្ចេញមុខងាររកលុយថ្មីសម្រាប់អ្នកដែលធ្វើវីដេអូខ្លីៗឬហៅថា YouTube Short ដោយអ្នកទាំងអស់គ្នាគ្រាន់តែមានលក្ខខណ្ឌមួយចំនួនតែប៉ុណ្ណោះ។
ដូចដែលអ្នកបានដឹងហើយថា កាលពីឆ្នាំ2021កន្លងទៅ YouTube បានបញ្ចេញមុខងារបង្ហោះវីដេអូខ្លីៗបែបបញ្ឈរ( YouTube Short) ដើម្បីប្រជែងជាមួយនឹង TikTok ក្នុងនោះផងដែរ YouTube ក៏បានអនុញ្ញាតឱ្យ Creator អាចរកលុយបានជាមួយនឹងកញ្ចប់ទឹកប្រាក់ 100លាន$ ផង។
យោងតាមការចុះផ្សាយរបស់ YouTube មុខងារថ្មីនេះគេហៅថា Short Monetization Module ដែលមុខងារថ្មីមួយនេះគឺអនុញ្ញាតឱ្យម្ចាស់ Channel អាចរលុយបានតាមរយៈ ads viewed នៅលើវីដេអូខ្លីៗរបស់អ្នក ហើយមុខងារនេះផងដែរ នឹងបើកដំណើរការនៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2023ខាងមុខនេះហើយ ដោយវានឹងមកជំនួស YouTube Short Fund តែម្តង។
យ៉ាងណាមិញសម្រាប់លក្ខខណ្ឌនៃការក្លាយជាដៃគូររកលុយជាមួយនឹងមុខងារ Short Monetize នេះគឺតម្រូវឱ្យអ្នកទាំងអស់គ្នាមានចំនួន Subscribe ចាប់ពី 1,000 ឡើងទៅ ចំនួនម៉ោងនៃអ្នកមើលវីដេអូចាប់ពី 4,000ម៉ោងឡើងទៅក្នុងរយៈពេល12ខែចុងក្រោយ ឬត្រូវតែមានចំនួន View 10M ក្នុងរយៈពេល90ថ្ងៃទើបអាចរកលុយជាមួយមុខងារថ្មីនេះបាន។
គូសបញ្ជាក់ផងដែរថា សម្រាប់ចំណូលដែលអ្នករកបានពី YouTube Short នេះអ្នកនឹងទទួលបាន 45% ហើយចំពោះការដកផ្សេងទៀតក្រៅពីនេះ YouTube នឹងយកទៅចំណាយលើការទិញសិទ្ធិចម្រៀង ឬសំឡេងផ្សេងៗទៀតដែលជាដៃគូររបស់ YouTube ផ្ទាល់តែម្តង។
ចំពោះអ្នកទាំងអស់គ្នាវិញ ធ្លាប់បានរកលុយពី YouTube Short ពីមុនមកទេ? បើនៅឬក៏កំពុងចាប់ផ្តើមអ្នកគួរតែត្រៀមសម្រាប់មុខងាររកលុយថ្មីនេះ។
អត្ថបទដោយ៖ រិន មករា