ដូចដែលអ្នកបានដឹងរួចមកហើយថា កម្មវិធីផ្ញើសារ Telegram ដែលអ្នកបានប្រើប្រាស់រាល់ថ្ងៃនេះគឺមិនមានគិតថ្លៃនោះទេ មិនតែប៉ុណ្ណោះចំពោះអ្នកដែលទើបទាញយក Telegram មកប្រើប្រាស់ថ្មីៗវានឹងចេញពាក្យថា “Telegram is free forever” មានន័យថាប្រើមិនគិតថ្លៃជារៀងរហូត។
ដោយឡែកបើយោងតាមការបង្ហាញដោយអ្នកលេង Twitter មួយរូបឈ្មោះថា Alessandro Paluzzi បានបង្ហាញគម្រោងរបស់ Telegram មួួយហៅថា “Telegram Premium” ដែលមុខងារមួយនេះអ្នកប្រើប្រាស់អាចប្រើជាមួយនឹង Sticker ឡូយៗ Reaction ថែមទាំងអាចផ្ទុកទិន្នន័យ Chat របស់អ្នកនៅលើ Cloud ដោយឥតដែនកំណត់ថែមទៀតផង។
Small changes in #Telegram 👀
ℹ️ This screenshot is based on the new strings available on https://t.co/jIjnX8t5NQ https://t.co/xMNuySSIO6 pic.twitter.com/IwaaA3AQoY
យ៉ាងណាមិញសម្រាប់មុខងារមួយនេះ គឺអាចនឹងចេញនៅលើ Telegram សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងពេលដ៏ឆាប់ខាងមុខនេះ លើសពីនេះទៅទៀតសម្រាប់អ្នកដែលបានបង់លុយដើម្បីប្រើប្រាស់ជាមួយមុខងារ Telegram Premium នេះនឹងលោតសញ្ញាផ្កាយ បង្ហាញនៅលើ Profile តែម្តង។
គួរជម្រាបផងដែរថា សម្រាប់មុខងារ Telegram Premium គឺមិនតម្រូវឱ្យអ្នកប្រើទាំងអស់ត្រូវតែប្រើនោះទេ គឺចំពោះតែអ្នកដែលចង់បានមុខងារពិសេសៗដើម្បីប្រើប៉ុណ្ណោះ ហើយយើងក៏មិនទាន់ដឹងថាមានកញ្ចប់តម្លៃប៉ុន្មានខ្លះនោះដែរ ពោលគឺរងចាំការដាក់ចេញជាផ្លូវការរបស់ Telegram ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
អត្ថបទដោយ៖ រិន មករា