កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TikTok បានប្រកាសបញ្ចេញ AI Chatbot ឆ្លាតវៃថ្មីរបស់ខ្លួនឈ្មោះថា «Tako» ដែលអាចផ្ដល់នូវវីដេអូខ្លីៗនៅលើ TikTok បានភ្លាមៗ ទៅតាមអ្វីដែលអ្នកប្រើប្រាស់ TikTok ប្រាប់ទៅកាន់វា (Tako)។ នេបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ Tako ដែលជាមុខងារ AI Chatbot ថ្មីនៅលើ TikTok នេះ មានទីតាំងនៅផ្នែកខាងស្នាំដៃ ខាលើរូប Profile TikTok របស់អ្នកប្រើប្រាស់។ ហើយនៅពេលដែលចុចលើ Tako វានឹងបង្ហាញផ្ទាំងមួយទៀតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សួរ ឬស្វែងរកនូវអ្វីដែលពួកគេត្រូវការ។ ឧទារហណ៍ថា អ្នកចង់ដឹងពីរបៀបឆាបាយ អ្នកអាចប្រាប់ទៅកាន់ Tako ពេលនោះ Tako នឹងទៅជួយរកវីដេឆាបាយខ្លីៗ មើលងាយយល់ មកឱ្យអ្នកមើលភ្លាមៗ ដោយមិនចាំបាច់ឱ្យអ្នកប្រើទៅអូស TikTok អស់រាប់ម៉ោងដូចមុននោះឡើយ។
ជាមួយគ្នានេះដែរ បើតាមលោក Daniel Buchuk មកពីក្រុមហ៊ុន Watchful Technologies ដែលជាក្រុមហ៊នឃ្លាំមើលរបត់ថ្មីនៃការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា App បានលើកឡើងថា ប្រសិនបើមុខងារ AI Chatbot «Tako» របស់ TikTok ដាក់ឱ្យប្រើប្រាស់ទូលំទូលាយ AI មួយនេះ អាចនឹងផ្លាស់ប្ដូររបៀប Search ស្វែងរកអ្វីមួយរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ TikTok កំពុងតែដាក់ «Tako» ដែលជាមុខងារ AI Chatbot ថ្មីរបស់ TikTok កំពុងតែដាក់ឱ្យប្រើប្រាស់សាកល្បងមុនគេនៅក្នុងប្រទេសហ្វីលីពីន ហើយប្រសិនបើមុខងារនេះដំណើរការល្អ ក្រុមហ៊ុន TikTok អាចនឹងធ្វើការដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយទៅកាន់បណ្ដាប្រទេសផ្សេងទៀតទូទាំងពិភពលោក៕