ព្រឹត្តិការណ៍និយាយសាធារណៈលំដាប់ពិភពលោក TEDxPhnomPenh នឹងត្រឡប់មកវិញម្ដងទៀត ជាមួយនឹងព្រឹត្តិការណ៍ប្រព្រឹត្តិទៅនៅរោងកុន Major Cineplex (IMAX Hall) នាផ្សារទំនើប AEON2 នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ក្រោមចំណងជើងរួមមួយ “អនាគតប្រកបដោយចីរភាព” ដោយនឹងបណ្ដុះគំនិត ជម្រុញចិត្ត នវានុវត្ត និង សកម្មភាពវិជ្ជមាន។
TEDxPhnomPenh ជាវេទិការនិយាយសាធារណៈសម្រាប់មនុស្សមានសក្ដានុពល សម្បូរដោយភាពច្នៃប្រឌិតនៅកម្ពុជាជួបជុំគ្នា ត្រងត្រាប់ស្ដាប់គំនិតវាគ្មិនដ៏គួរឱ្យគោរពជាច្រើនរូបទាំងថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់យុជន បម្រើដល់សហគមន៍ និង បង្កើតឱ្យមាននូវផលជះត្រឡប់ជាវិជ្ជមានតាមរយៈការចែករំលែកគំនិតមានប្រយោជន៍។
លោក Moran Hadad ជាប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ព្រមទាំងជាអ្នករៀបចំមួយរូបនៃកម្មវិធី TEDxPhnomPenh បានឱ្យដឹងផងដែរថា “ពួកយើងរំភើបចិត្តក្នុងការប្រកាសអំពីការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ TEDxPhnomPenh ជាព្រឹត្តិការណ៍នៃគំនិត ដែលមានអានុភាពក្នុងការកសាងអនាគតរួមគ្នារបស់ពួកយើង”។
លោកបានបន្តទៀតថា “នៅក្នុងពិភពលោកមួយដែលជួបជាមួយនឹងបញ្ហាចាក់ស្រែះជាច្រើន TEDxPhnomPenh ប្ដេជ្ញាចិត្តនិងបណ្ដុះនូវការសន្ទនា បញ្ឆេះនវានុវត្ត និង ជម្រុញសកម្មភាពឆ្ពោះទៅរកសង្គមមួយកាន់តែមានចីរភាពនិងបរិយាប័ន្នសម្រាប់ជាតិយើង”។
អ្នកចូលរួមនឹងទទួលបានការចែករំលែកពោរពេញដោយអត្ថន័យបណ្ដុះឱ្យរិះគិត ប្រកបដោយភាពជក់ចិត្ត បទពិសោធន៍ល្អៗ ផ្ដល់នូវការគិតខុសពីធម្មតា និង បណ្ដុះឱ្យមានការស្រមើស្រមៃ។ ប្រធានបទអាចមានចាប់ពីការរំពៃមើលដំណោះស្រាយដ៏អស្ចារ្យចំពោះចីរភាពនៃបរិស្ថាន រហូតដល់ ការជីកជ្រៅទៅក្នុងភាពប្រសព្វគ្នារវាងបច្ចេកវិទ្យានិងការជះឥទ្ធពលទៅសង្គម ដោយកម្មវិធី TEDxPhnomPenh សន្យាថានឹងក្លាយជាដំណើរដ៏អស្ចារ្យមួយនៅក្នុងពិភពមួយដែឡអាចកើតឡើងគ្រប់យ៉ាង។
ចំពោះលោក ជា សុខហ៊ី អ្នករៀបចំ និង គ្រប់គ្រងកម្មវិធី TEDxPhnomPenh បានឱ្យដឹងថា៖ “គោលដៅរបស់យើងជាការបញ្ឆេះផ្កាភ្លើងនៃភាពងឿងឆ្ងល់ និង អារម្មណ៍ចង់ឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន” លោកបន្តទៀតថា៖ “តាមរយៈការចែករំលែកគំនិត និង សាច់រឿងដែលជម្រុញគំនិត យើងសង្ឃឹមថាអាចជាកាតាលីករជះឥទ្ធិពលជម្រុញឱ្យមាននវានុវត្ត និង ភាពចម្រើនឡើងពាសពេញប្រទេសកម្ពុជា និង លើសពីនេះទៅទៀត”។
TEDxPhnomPenh លើសពីត្រឹមជាសន្និសីទធម្មតា ប៉ុន្តែជាចលនាក្នុងការទាញយកប្រយោជន៍ពីអានុភាពនៃគំនិត ក្នុងការជម្រុញឱ្យមានការផ្លាស់ប្ដូរដ៏មានន័យ។ ជាកម្មវិធីដំបូងបង្អស់និង ផ្លូវការតែមួយគត់របស់ TED កម្មវិធី TEDxPhnomPenh តំណាងឱ្យព្រលឹងនៃនវានុវត្ត កិច្ចសហប្រតិបត្តិការ និង សុទិដ្ឋិនិយម ដែលតំណាងឱ្យ សហគមន៍ TEDx ទូរទាំងពិភពលោក។
សំបុត្រសម្រាប់ TEDxPhnomPenh ចាប់បើកលក់ហើយដោយអាចទិញនៅលើអនឡាញបាន។ សម្រាប់ព័ត៌មានបន្ថែមនិងការកក់កៅអីទុកសូមចូលទៅកាន់ ៖https://www.bookme.plus/t/events/tedxphnompenh-2024 ។
ចូលរួមជាមួយគ្នានៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ យើងមកជុំគ្នា ដើម្បីអបអរគំនិតសាកសមនឹងចែករំលែក ចាប់ផ្ដើមដំណើររួមគ្នាទៅកាន់ អនាគតដែលកាន់តែភ្លឺស្វាង កាន់តែមានចីរភាពសម្រាប់គ្រប់គ្នា។