ស្ថាបនិក Sunsimexco ប្រើក្បួនរកស៊ី៣ អាចពង្រីកខ្លួនបាន១៦សាខា និងឈរជើងលក់គ្រឿងអេឡិចត្រូនិចជាង៣០ឆ្នាំ
Navasiri Morm
NOVEMBER 10 2022
អាជីវកម្ម 4.0
638 views
2 mins read

ស៊ុនស៊ីម៉ិចកូ (Sunsimexco) គឺជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំនិងចាស់វស្សាហ៍ជាងគេនៅក្នុងស្រុកខ្មែរ ដែលចាប់ផ្ដើមរកស៊ីរបរមួយនេះ តាំងតែពីទស្សវត្សន៍ឆ្នាំ១៩៩០មកម្លេះ។ ហើយបច្ចុប្បន្ននេះ ស៊ុនស៊ីម៉ិចកូ បានពង្រីកខ្លួនជាង១៦សាខា មានដៃគូរសហការណ៍ធំៗជាច្រើនទាំងក្នុងនឹងក្រៅស្រុក ក៏ដូចជាគ្រិះអតិថិជនជាច្រើនផងដែរ។ យ៉ាងណាក៏ដោយ ទម្រាំតែអាចដើរមកដល់ចំណុចនេះបាន គឺមិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ប៉ុន្ដែការខិតខំប្រឹងប្រែងនោះទៀតសោត គឺប្រឹងប្រែងត្រឹមត្រូវតាមផែនការរៀបចំផែនការណ៍យុទ្ធសាស្រ្ដដែលបានឆ្លងកាត់ការគិតគូររៀបចំបានយ៉ាងល្អិតល្អន់ត្រឹមត្រូវ។ 

នៅក្នុងបទសម្ភាសន៍ជាមួយ Technology Cambodia លោក តាំង សុធារិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានលើកឡើងថា មូលហេតុដែលធ្វើឱ្យស៊ុនស៊ីម៉ិចកូ អាចទទួលបានការគាំទ្រខ្លាំង មានអាចឈរជើងបានរហូតដល់ទៅជាង៣០ឆ្នាំដូច្នេះ គឺដោយសារតែស៊ុនស៊ីម៉ិចកូ បានអនុវត្តន៍នូវយុទ្ធសាស្រ្ដរកស៊ីទាំង៤ ដូចខាងក្រោម៖

១.គុណភាពផលិតផល៖ លោក តាំង សុធារិទ្ធ បានលើកឡើងថា នៅស៊ុនស៊ីមិចកូ យើងនាំចូលតែផលិតផលគ្រឿងអេឡិចត្រូនិចយីហោល្បីៗលំដាប់ពិភពលោក និងមានគុណភាពខ្ពស់ ទិញទៅប្រើមួយដឹងមួយ។ លោកបានបន្ថែមថា គុណភាពផលិតផលជាមន្ដស្នេហ៍ទាក់ចិត្តអតិថិជន ពោលគឺអតិថិជនដែលមកទិញគ្រឿងអេឡិចត្រូនិចយកទៅប្រើហើយទទួលបានផលិតផលដែលមានគុណភាពខ្ពស់ ជារឿយៗ គាត់ច្រើនតែត្រឡប់មកទិញម្ដងទៀតពេលមានតម្រូវការ។

២.ផ្ដល់សេវាកម្មឱ្យបានល្អបំផុត៖ លោក តាំង សុធារិទ្ធ បានឱ្យដឹងទៀតថា មានផលិតផលល្អតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ ពោលគឺត្រូវមានសេវាកម្មល្អបន្ថែមទៀត។ ចាប់តាំងពីដើមមក ស៊ុនស៊ីមិចកូ បានប្រកាន់គោលការណ៍រកស៊ីមួយគឺផ្ដល់សេវាកម្មឱ្យបានល្អបំផុតអស់ពីចិត្តជូនអតិថិជន។ ហើយប្រាកដណាស់ បើបុគ្គលិកគ្មានភាពរួសរាយរាក់ទាក់ និងមិនខ្វាយខ្វល់ពីអតិថិជន ទោះផលិតផលមានគុណភាពខ្ពស់ប៉ុណ្ណាក៏គេនឹងមិនមកទិញដែរ។

៣.ការធ្វើប្រមូស៊ិន៖ លោក តាំង សុធារិទ្ធ បានលើកឡើងបន្ថែមទៀតថា ការធ្វើប្រមូសិន និងការបញ្ចុះតម្លៃផ្សេងៗ ក៏ជាយុទ្ធសាស្រ្ដឈ្នះៗ មួយនៅក្នុងការទាក់ទាញអតិថិជនចាស់ និងអតិថិជនថ្មីៗ បន្ថែមផងដែរ ខណៈអតិថិជននឹងទទួលបានផលិតផលមានគុណភាព នៅក្នុងតម្លៃពិសេសមួយផងដែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់ការធ្វើប្រមូសិននេះទៀតសោត គឺត្រូវរៀបចំយុទ្ធសាស្រ្ដប្រមូសិនឱ្យបានត្រឹមត្រូវផងដែរ។

ពាក់ព័ន្ធនឹងការធ្វើប្រមូសិននេះផងដែរ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុនស៊ុនស៊ីមិចកូ បានប្រកាសធ្វើការលក់លាងឃ្លាំងដែលមានការបញ្ចុះតម្លៃទៅលើគ្រឿងអេឡិចត្រូនិចគុណភាពខ្ពស់ជាច្រើន។ ពិសេសជាងនេះទៀត សម្រាប់អតិថិជនដែលទៅទិញគ្រឿងអេឡិចត្រូនិចនៅស៊ុនស៊ីមិចកូក្នុងឱកាសនេះ នឹងមានឱកាសទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ១០០%ផងដែរ។ មានន័យថា ប្រសិនបើអ្នកចំណាយលុយទិញទូរទស្សន៍និងម៉ាស៊ីនបោកខោអាវ អស់៤០០០ ដុល្លារ អ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ហើយប្រសិនបើគេចាប់បះចំសន្លឹងឆ្នោតរបស់អ្នក នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ១០០% ហើយបានលុយ៤០០០ ដុល្លារត្រឡប់ទៅវិញផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខ 016 353 660 ហ្វ្រេសប៊ុកផេក Sunsimexco Ltd. ឬវេបសាយ sunsimexco.com៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia