ប្រសើរណាស់! វិទ្យាស្ថាន Sunrise ចាប់ដៃជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំ២ នាំចូលជំនាញបច្ចេកវិទ្យាថ្មី៦ បង្រៀននិស្សិតខ្មែរ
Navasiri Morm
JANUARY 4 2023
PR
3 mins read

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ វិទ្យាស្ថានសាន់រ៉ាយស៍ បានធ្វើការចុះអនុស្សារណៈយោគយល់គ្នារជាមួយក្រុមហ៊ុន Trust Global Service និងក្រុមហ៊ុន IG Tech Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាចាស់វស្សាហ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការនាំយកនូវកម្មវិធីសិក្សាទៅលើជំនាញបច្ចេកវិទ្យាថ្មីៗ បណ្ដុះបណ្ដាលដល់សិស្សនិស្សិតកម្ពុជា  ខណៈបច្ចុប្បន្ននេះ កម្ពុជាកំពុងតែមានការខ្វះខាត និងត្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង នៅក្នុងការជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ។

16

នៅក្នុងឱកាសនេះផងដែរ លោក រ៉េន ផារី នាយកគ្រប់គ្រងទូទៅនៃវិទ្យាស្ថានសាន់រាយស៍ Sunrise Institute បានថ្លែងថា ការចុះអនុស្សារណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយនេះ ត្រូវបានធ្វើឡើងក្រោមគោលដៅសំខាន់ៗចំនួនពីរ ទី១ គឺសហការគ្នាធ្វើការនាំចូលជំនាញបច្ចេកវិទ្យាថ្មីៗ ចំនួន៦ ក្រោមគម្រោង «Tech Integrate» ដើម្បីបណ្ដុះបណ្ដាលដល់ធនធានមនុស្សកម្ពុជា ដោយជំនាញទាំងអស់នោះរួមមាន Block Chain, A.I, DevOps, AWS Cloud, UX/UI និង Cisco Meraki។ ហើយអ្វីដែលពិសេសនោះ វគ្គសិក្សាទៅលើជំនាញបច្ចេកវិទ្យាទាំងអស់ ត្រូវរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយបានកាត់បន្ថយការបង្រៀនទ្រឹស្ដី និងផ្ដោតសំខាន់ទៅលើការអនុវត្តន៍គម្រោងជាក់ស្ដែងច្រើន ដែលនឹងជួយឱ្យសិស្សទទួលបានចំណេះដឹង និងចំណេះធ្វើយ៉ាងះពិតប្រាកដ។

17

ដោយឡែក សម្រាប់គោលដៅទីពីរ គឺការផ្ដល់ឱកាសការងារល្អៗ ដល់សិស្សក្រោយពីរៀនចប់។ ដោយមានការចូលរួមពី ក្រុមហ៊ុន Trust Global Service និងក្រុមហ៊ុន IG Tech Group សិស្សដែលសិក្សាវគ្គជំនាញវិជ្ជាជីវបច្ចេកវិទ្យាណាមួយខាងលើ នឹងមានឱកាសអនុវត្តន៍ទៅលើគម្រោងជាក់ស្ដែង ពោលគឺ ហាក់ដូចជាបានចាប់ផ្ដើមធ្វើការហាត់ការដូច្នេះដែរ ជាហេតុធ្វើឱ្យសិស្សមានបទពិសោធន៍គ្រប់គ្រាន់ល្មមអាចចាប់ផ្ដើមធ្វើការងារបាន។ បន្ថែមពីនេះទៀត  ក្រោយពីរៀនចប់សិស្សអាចចាប់ឱកាសចូលធ្វើការជាមួយនឹងក្រុមហ៊ុនដែលជាដៃគូររបស់វិទ្យាស្ថានសាន់រាយស៍ណាមួយបានយ៉ាងងាយស្រួល សឹងតែមិនចាំបាច់សម្ភាសន៍ច្រើននោះឡើយ។

បើតាមលោក លាង សុផេង CEO ក្រុមហ៊ុន Trust Global Service ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាចាស់វស្សាហ៍នៅមួយនៅកម្ពុជា ក៏បានលើកឡើងផងដែរថា លោកមើលឃើញថា បច្ចេកវិទ្យាវិវតន្ដ៍ទៅមុខជាប្រចាំ ធនធានមនុស្សផ្នែកបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ដល់សង្គមនិងសេដ្ឋកិច្ចកម្ពុជា។ ហេតុនេះការបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យា គឺជាបេសកម្មដ៏ចាំបាច់មួយដែលត្រូវធ្វើខណៈធនធានមនុស្សបច្ចេកវិទ្យានៅមានចំនួនខ្វះខាតនៅឡើយ។

19

ទន្ទឹមនឹងនេះផងដែរថា លោក គឹម ចាន់វាសនា ប្រធានធនធានមនុស្សនៃក្រុមហ៊ុន IG Tech Group បានមានប្រសាសន៍ថា លោកធ្លាប់សម្ភាសន៍បុគ្គលិកជាច្រើនរាប់មិនអស់នោះឡើយ ហើយលោកសង្កេតឃើញថា បុគ្គលិកផ្នែកបច្ចេកវិទ្យាដែលមានគុណភាព គឺជាក្រុមបុគ្គលិកដែលពិបាករកជាងគេបំផុតមួយ ខណៈបច្ចុប្បន្នធនធានមនុស្សផ្នែកបច្ចេកវិទ្យាមានតម្រូវការច្រើន ប៉ុន្ដែអ្នកជំនាញផ្នែកនេះនៅមានចំនួនខ្វះខាតនៅឡើយ។ ហេតុនេះហើយលោកសង្ឃឹងមថា ការចុះ MOU សហការជាមួយវិទ្យាស្ថានសាន់រាយស៍ នឹងរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យាឆ្នើមសម្រាប់កម្ពុជាកាន់តែច្រើន។

18

គួរជម្រាបផងដែរថា គួរជម្រាបផងដែរថា វិទ្យាស្ថានសាន់រ៉ាយស៍ Sunrise បានឈរជើងយ៉ាងរឹងមាំអស់រយៈពេលជាង១០ឆ្នាំ និងបានជួយបណ្ដុះបណ្ដាលធនធនាមនុស្សផ្នែកបច្ចេកវិទ្យា IT ប្រមាណ ៦០០០នាក់។ ហើយប្រសិនបើប្អូនប្អូនសិស្ស ឬអាណាព្យាបាលសិស្ស ក៏ដូចជាក្រុមហ៊ុនដែលមានបំណងចង់បញ្ជូនបុគ្គលិកឱ្យមកសិក្សាវគ្គជំនាញវិជ្ជាជីវៈបច្ចេកវិទ្យាណាមួយ ជាមួយនឹងវិទ្យាសា្ថនសាន់រ៉ាយស៍ Sunrise ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើដ៏ពិតប្រាកដ អាចទំនាក់ទំនងទៅកាន់លេខ 023/016/099 997 282 វេបសាយ sunriseinstitute.tech ឬហ្វេសប៊ុកផេក Sunrise Institute

ភ្ជាប់ជាមួយគ្នានេះ សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់សេវាកម្មដំណោះស្រាយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Trust Global Service អាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ៖ 017 266 671 ឬហ្វេសប៊ុកផេក Trust Global Service។ ដោយឡែក សម្រាប់អ្នកចង់ប្រាស់សេវាកម្មបច្ចេកវិទ្យារបស់ក្រុមហ៊ុន IG Tech Group អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក IG Tech Group៕

22

27

25

23 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia