ឱកាសថ្មី! នាយកក្រុមហ៊ុន Huawei ជំរុញឱ្យអ្នករកស៊ីទូទាំងពិភពលោក ត្រៀមលោតចូលសម័យ 5.5G និងត្រូវធ្វើរឿង៥នេះ
Navasiri Morm
NOVEMBER 20 2022
PR
173 views
3 mins read

ថ្លែងនៅក្នុងវេទិកាអ៊ីនធឺណិតចល័តសកលឆ្នាំ 2022 (MBB Forum 2022) លោក David Wang នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ICT របស់ក្រុមហ៊ុន Huawei Technology បានលើកឡើងថា សេវា 5.5G នឹងផ្លាស់ប្ដូរពិភពលោកឱ្យកាន់តែមានភាពឆ្លាតវ័យ។ ការចូលមកដល់យុគសម័យ 5.5G នាពេលដ៏ខ្លីខាងមុខនេះ នឹងចូកមកបំពេញគ្រប់តម្រូវការឌីជីថល របស់ប្រជាជនទូទាំងពិភពលោក ក៏ដូចជាជួយផ្លាស់ប្ដូរគ្រប់វិស័យទាំងអស់ឱ្យកាន់តែទំនើបជាងមុនផងដែរ។​ ហើយលោកជំរុញឱ្យអ្នកម្ចាស់អាជីវកម្មគ្រប់ផ្នែកវិស័យទាំងអស់ ចូលរួមម្នាក់បន្ដិចក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 5.5G ឱ្យកើតឡើងកាន់តែឆាប់រហ័ស ដើម្បីបង្កើតឱកាសថ្មីៗ ក៏ដូជជាធ្វើឱ្យពិភពលោកកាន់តែទំនើប និងល្អប្រសើរជាងមុន។

1

លោក David Wang បានថ្លែងបន្ដទៀតថា​ ក្រោយពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមគ្នារយៈពេលជាង​២ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថា បច្ចុប្បន្ននេះ ពិភពលោកបានត្រៀមខ្លួនរួចរាល់ក្នុងការបោះជំហ៊ានឆ្ពោះទៅកាន់សេវា 5.5G ដោយសារតែរឿង៣ធំៗ ទី១ គឺគំនិត 5.5G ត្រូវបានគេកំណត់ស្ដង់ដារមួយ និងបន្ដអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ទី២ គឺការទួលបានអាជ្ញាបណ្ណទទួលស្គាល់ និងអនុញ្ញាតឱ្យភ្ជាប់ជាមួយបច្ចេកវិទ្យាអារេអង់តែនសេវាដ៏ធំបំផុត ហៅកាត់ថា (ELAA) ដែលនឹងជួយពង្រីកទំហំអ៊ីនធឺណិតដល់ទំហំ 5.5G ដែលមានល្បឿនលឿនដល់ទៅ ១០ ជីហ្គាបៃក្នុងមួយវិនាទី។

ដោយឡែកសម្រាប់រឿងទី3 គឺបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំង Huawie មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគត IoT ឬនិយាយឱ្យងាយយល់ គឺក្រុមហ៊ុនធំៗទាំងអស់ បានសកម្មក្នុងការបន្ដស្រាវជ្រាវផលិតឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយ ដែលអាចជួយឱ្យប្រជាជនទូទាំងពិភពលោកអាចភ្ជាប់ប្រើ 5.5G បាន។

5.5 Gt

ទោះបីជាងរឿងទាំង៣ខាងលើនេះ ជាសញ្ញាវិជ្ជមានក៏ពិតមែន ប៉ុន្ដែដើម្បីឱ្យពិភពលោកអាចឈានជើងចូលដល់ 5.5G បានគឺត្រូវមានការចូលរួមចំណែកគ្រប់គ្នា។ ហើយបើតាមលោក Wang ខាងក្រោមនេះ គឺជាងរឿងទាំង៥ ដែលត្រូវធ្វើ ដើម្បីអាចឈានជើងចូលដល់បច្ចេកវិទ្យា 5.5Gកាន់តែឆាប់រហ័ស។

ផ្លូវឆ្ពោះទៅកាន់ 5.5G

១.កំណត់ស្ដង់ដារួម៖ ត្រូវកំណត់ស្តង់ដារ 5G និងជំរុញការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាត្រូវកំណត់ស្តង់ដារដឹកនាំឧស្សាហកម្មទំនាក់ទំនងចល័ត (Mobile Communications Industry) ពោលគឺត្រូវកំណត់ផ្លូវដែលត្រូវដើរ​ទៅកាន់ 5G ឱ្យបានច្បាស់លាស់។

២.ត្រូវពង្រីកវិសាលគមន៍សេវាឱ្យធំ៖

ត្រូវបង្កើតកម្រិតបញ្ចូនសេវាឱ្យបានយ៉ាងពេញលេញ ១០០ GHz និងត្រូវពង្រឹងទៅលើការប្រើ mmWave ដែលជាប្រេកក់ដ៏សំខាន់សម្រាប់ 5.5G ហើយខាងក្រុមហ៊ុនផ្ដល់សេវា 5.5G ត្រូវពង្រីកវិសាលគមន៍សេវាគ្របដណ្ដប់ឱ្យបានខ្លាំង ៨០០ MHz ដើម្បីប្រាកដក្នុងការចិត្តថាប្រជាជនទូទាំងដែលជាអ្នកប្រើប្រាស់អាចចាប់សេវា​ 5.5G និងអាចប្រើអ៊ីនធឺណិតល្បឿន ១០ ជីហ្គាបៃក្នុងមួយវិនាទីបានយ៉ាងពេញលេញ។

2

៣.ផ្លាស់ប្ដូរឧបករណ៍បច្ចេកវិទ្យានិងឈីបថ្មីដែលអាចភ្ជាប់ 5.5G យ៉ាងពេញលេញបាន៖

ក្រុមហ៊ុនសេវាទូរសព្ទ ឬក្រុមហ៊ុនដែលឧស្សាហកម្មទំនាក់ទំនងចល័តទាំងអស់ ត្រូវតែផ្លាស់ប្ដូរឧបរកណ៍បច្ចេកវិទ្យា និងឈីបរបស់ខ្លួនដែលអាចភ្ជាប់ 5.5G បានពេញលេញ។ ហើយសម្រាប់ក្រុមហ៊ុន Huawei ផ្ទាល់ទើបតែជោគជ័យលើបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីបាន ឈ្មោះថា MetaAAU  ដែលអាចជួយក្រុមហ៊ុនសេវាទូរសព្ទអាចពង្រីកទំហំបង់ (Band) ល្បឿនអ៊ីនធឺណិតបានកាន់តែធំ (High-Bandwidth) និងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីតិចជាងមុនដល់ទៅ ៣០% ខណៈឧបករណ៍ចាស់អាចពង្រីកទំហំអ៊ីនធឺណិតដល់ 5.5G ក៏ពិតមែន ប៉ុន្ដែឧបរកណ៍ចាស់ត្រូវចំណាយថាមពលអគ្គិសនីខ្លាំងដែលធ្វើឱ្យការចំណាយខ្ពស់ខ្លាំង។ដដ

៤.បង្កើតប្រព័ន្ធអេកូឡូស៊ី 5.5G

ក្រុមហ៊ុនដឹកនាំវិស័យធំៗ ត្រូវរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ី 5.5G រួមគ្នាដើម្បីបង្ករជាភាពងាយស្រួល និងអាចរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមគ្នាបានគ្រប់រូបភាព។

៥.បន្ដស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ៖

នៅត្រង់ចំណុចនេះ លោក Wang បានជំរុញឱ្យបន្ដធ្វើការស្រាវជ្រាវផលិតបច្ចេកវិទ្យាថ្មីៗ ជុំវិញ 5.5G មិនថាតែឧបរកណ៍អេឡិចត្រូនិច (Hardware) ឬក៏បង្កើតកម្មវិធី (Software or Application) នោះទេ។

66

លោក David Wang បានសង្កត់ធ្ងន់ថា វត្តមានរបស់អ៊ីនធឺណិតល្បឿនលឿន 5.5G នឹងជួយឱ្យជីវិតរបស់នៅរបស់មនុស្សកាន់តែទំនើបនិងងាយស្រួលជាងមុន ហើយអ៊ីនធឺណិតល្បឿនលឿននឹងនាំមកនូវការផ្លាស់ប្ដូរ មិនថាតែរបៀបរស់នៅ របៀបធ្វើការ និងរបៀបរកស៊ីនោះឡើយ ដែលការផ្លាស់ប្ដូរទាំងអស់នេះក៏នឹងនាំមកជាមួយនូវឱកាសជាច្រើនផងដែរ ដែលយើងគួរតែត្រៀមខ្លួនឱបានរួមរាល់ក្នុងការចាប់ឱកាសក្នុងសម័យបច្ចេកវិទ្យានេះ។

គួរជម្រាបផងដែរថា  បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេបំផុតមួយលើលោក ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)។ ហើយកាលពីពេលថ្មៗនេះ Hauwei ទើបតែទទួលបានភាពជោគជ័យលើការស្រាវជ្រាបផលិតបច្ចេកវិទ្យា MetaAAU ដែលអាចជួយឱ្យក្រុមហ៊ុនសេវាទូរសព្ទ ឬអ៊ីនធឺណិតទូទាំងពិភពលោក អាចពង្រីកសេវារបស់ខ្លួនដល់កម្រិត 5G បាន។ ហើយជាគោលដៅរបស់​ Huawei គឺចង់រួមចំណែកធ្វើឱ្យ 5G អាចគ្របដណ្ដប់ពេញមួយពិភពលោក និងនាំមកនូឱកាសជាច្រើនមកដល់មនុស្សជាតិ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia