សម្រាប់ Samsung ប្រទេសវៀតណាមជាទីតាំងនៃសង្វាក់ផលិតកម្មដ៏សំខាន់មួយរបស់ខ្លួន ដោយក្រុមហ៊ុនកូរ៉េមួយនេះបានវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លារ បង្កើតរោងចក្រហើយបើតាមរបាយការណ៍ពីសារព័ត៌មាន Sam Mobile បានឱ្យដឹងថា ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ រោងចក្រ Samsung នៅវៀតណាម រកប្រាក់ចំណេញបានរហូតដល់ ១.២ពាន់លានដុល្លារ។
ចំណេញ ១.២ពាន់លានដុល្លារ បើគិតចំណូលសរុបវិញក្នុងមួយត្រីមាសដំបូងនៃឆ្នាំ ២០២៤នេះ អាចបង្កើតចំណូលដល់ Samsung រហូត ១៦.២៥ ពាន់លានដុល្លារឯណោះ។
យ៉ាងណាសម្រាប់ទិន្នន័យចំណេញនេះ ទើបតែងើបឡើងក្នុងឆ្នាំ ២០២៤នេះទេ ដោយកាលពីត្រីមាសទី ៤ ឆ្នាំ២០២៣ រោងចក្ររបស់ Samsung ៤នៅវៀតណាម ខាតក្នុងចំនួនទឹកប្រាក់សរុបដល់ទៅ ១៨១លានដុល្លារឯណោះ។
បច្ចុប្បន្ន នៅប្រទេសវៀតណាម Samsung មានរោងចក្រចំនួន ៦ ដោយបើតាមរបាយការណ៍កន្លងទៅ ៥០% នៃស្មាតហ្វូន Samsung សកលត្រូវបានផលិតចេញពីប្រទេសអាស៊ានមួយនេះឯង ហើយនាំចេញទៅកាន់ ១២៨ ប្រទេស។
ជាគម្រោង Samsung គ្រោងនឹងវិនិយោគ១ពាន់លានដុល្លាររៀងរាល់ឆ្នាំក្នុងប្រទេសវៀតណាម ដោយបច្ចុប្បន្នក្រុមហ៊ុនកូរ៉េមួយនេះវិនិយោគលើស ២២ពាន់លានដុល្លាររួចទៅហើយ៕
អត្ថបទដោយ៖ Sakada Techie
ទំនាក់ទំនងផ្សព្វផ្សាយ៖ https://t.me/marketing_techcambodia