សម្រាប់អ្នកគាំទ្រ Android ភាគច្រើនប្រាកដជាបានស្គាល់ហើយនូវម៉ូឌែលស្មាតហ្វូនជើងចាស់ Motorola ហើយថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ GSMARENA បានឱ្យដឹងថា Motorola កំពុងរៀបចំក្នុងការបញ្ចេញស្មាតហ្វូនត្រកូល Edge 30 ដែលអាចនឹងមានឈ្មោះថា Edge 30 Neo ជាមួយនឹងព័ត៌ប្លែកខុសពីរាល់ដង។
ជាមួយនឹងស្មាតហ្វូន Motorola ដែលបានបង្ហាញនេះ គឺគេពុំទាន់បានបញ្ជាក់ពី Spec ឬក៏កម្លាំងរបស់វាប៉ុន្មានទេប៉ុន្តែគេគ្រាន់តែបញ្ជាក់ថាវាបានបំពាក់មកជាមួយកាមេរ៉ាមុខមួយក៏ដូចជាកាមេរ៉ាក្រោយពីរដែលមានលែនគោលទំហំ 64MP ដែលមាន Sensor ប្រភេទ OIS ។
ចំពោះអេក្រង់វិញ Motorola Edge 30 Neo នេះគឺគេរំពឹងថាវាអាចនឹងបំពាក់មកជាមួយនឹងអេក្រង់ប្រភេទ OLED មានប៊ូតុង side-mounted ប៉ុន្តែមិនមានរន្ធដោយកាស 3.5mm នោះទេ។ ហើយសម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះ Edge 30 Neo នេះ គិតថានឹងអាចដកលុយទិញវាទេពេលដែលចេញរូបរាងពិតហើយបានមកដល់នៅស្រុកខ្មែរ។
អត្ថបទដោយ៖ រិន មករា