មានម៉ូតូធំកម្លាំង 500cc ចង់បើកលើផ្លូវល្បឿនលឿន ត្រូវមានឯកសារទាំងនេះសិន មិនចេះតែបង់លុយចូលបានទេ
ផែន ផាន់ណា
AUGUST 27 2023
យានយន្ត
148 views
1 min read

ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿនបាន ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖

ពលរដ្ឋខ្មែរ៖

  1. បណ្ណសម្គាល់យានជំនិះ
  2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ
  3. ជនបរទេស៖

    1. បណ្ណសម្គាល់យានជំនិះ
    2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
    3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់

    *ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

    :::ការស្នើសុំលតាបត្រនេះដោយឥតគិតថ្លៃ

    :::ទីតាំងស្នើសុំ៖

    - មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ

    - មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អុីអនម៉លមានជ័យ (AEON3)ជាន់ទី១ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia