ធ្ងន់ក! រដ្ឋាភិបាលកូរ៉េ ពិន័យក្រុមហ៊ុនយក្ស Google និង Meta ៧២លាន$ ជុំវិញការយក Data ប្រជាជនកូរ៉េទៅប្រើ
Navasiri Morm
SEPTEMBER 19 2022
អាជីវកម្ម 4.0
189 views
1 min read

ធ្ងន់ក! រដ្ឋាភិបាលកូរ៉េ ពិន័យក្រុមហ៊ុនយក្ស Google និង Meta ៧២លាន$ ជុំវិញការយក Data ប្រជាជនកូរ៉េទៅប្រើ

រដ្ឋាភិបាកកូរ៉េខាងត្បូងបានសម្រេចពិន័យក្រុមហ៊ុនយក្ស Google និង Meta សរុបបញ្ចូលគ្នា​៧២លានដុល្លារ ពីបទយកទិន្នន័យឯងជនរបស់ប្រជាជនកូរ៉េខាងត្បូង (Privacy Data) ទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាត។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Asia.Nikkei បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួននៃប្រទេសកូរ៉េខាងត្បូង បានសម្រេចធ្វើការពិន័យទៅលើក្រុមហ៊ុន Google ៦៩.២ ពាន់លានវ៉ុន (៥០ លានដុល្លារ) និង Meta ៣០.៨ ពាន់លានវ៉ុន (២២ លានដុល្លារ) ។

ហើយសម្រាប់ការពិន័យនេះគឺត្រូវបានធ្វើឡើងក្រោយពី មន្រ្ដីរដ្ឋាភិបាលកូរ៉េរកឃើញថា ក្រុមហ៊ុនយក្សទាំងពីរ បានប្រមូលយកទិន្នន័យឯកជនរបស់ប្រជាជនទៅប្រើប្រាស់  ដោយមិនបានជូនដំណឹងបញ្ជាក់ឱ្យបានច្បាស់លាស់ដល់ប្រជាជនមុនពេលប្រមូលទិន្នន័យ ដែលរួមមានទម្លាប់នៃការប្រើប្រាស់ ចំណង់ចំណូលចិត្ត និងព័ត៌មានផ្សេងៗ ហើយយកទៅប្រើប្រាស់សម្រាប់ការលក់ពាណិជ្ជកម្មឱ្យចំគោលដៅ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia