រៀនហ្វ្រី! ក្រុមហ៊ុន Meta បើកវគ្គបណ្ដុះបណ្ដាល របៀបធ្វើទីផ្សារលើបណ្ដាញសង្គម ដល់ម្ចាស់អាជីវកម្មខ្មែរ
Navasiri Morm
APRIL 18 2023
អាជីវកម្ម 4.0
5.2 K views
1 min read

នេះគឺជាឱកាសដ៏ល្អមួយ ដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC) ក្រោមកិច្ចសហការរួមគ្នាជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (TSC) និងក្រុមហ៊ុន មេតា (Meta) បានធ្វើកិច្ចសហការរួមគ្នា ប្រារព្ធកម្មវិធីបណ្ដុះបណ្ដាលពិសេសមួយក្រោមប្រធានបទ «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» បណ្ដុះបណ្ដាលដល់ម្ចាស់អាជិវកម្មខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាសនិងអាជីវកម្មនានានៅកម្ពុជា។ នេះបើតាមគេហទំព័រ digitaleconomy.gov.kh។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់វគ្គបណ្ដុះបណ្ដាលមួយនេះ មានរយៈពេល ៨ សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមអនឡាញ និងការជួបដោយផ្ទាល់នៅក្នុងថ្នាក់រៀន។ វគ្គបណ្ដុះបណ្ដាលនេះ នឹងអនុវត្តចំនួន ២លើក ដែលមួយលើកៗ ត្រូវការជ្រើសរើសសិក្ខាកាមចំនួន ៥០រូប ចូលរួមដោយឥតគិតថ្លៃ។

បញ្ជាក់៖ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្រាប់ព័ត៌មាបន្ថែម និងការចុះឈ្មោះសូមចុចតំណរលីងខាងក្រោម៖

ចុះឈ្មោះចូលរួម៖ https://bit.ly/3KNkgRJ

ឆានែលតេឡេក្រាមផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល - គសធឌ៖ https://t.me/+wX5a0mL8OGY2ZTg9

គេហទំព័រផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល - គសធឌ៖ https://digitaleconomy.gov.kh

ឆានែលតេឡេក្រាមផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"៖ https://t.me/TechoStartupCenter

គេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"៖ https://techostartup.center/

Ee1e7907 B412 42a5 8260 42554f5b204a


 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia