អស្ចារ្យណាស់ AI របស់ Meta អាចដំណើរការបាន ៤ពាន់ភាសា រួមទាំងភាសានៅកម្ពុជាយើងដែរ
Sakada Techie
MAY 23 2023
ច្នៃប្រឌិត
2.6 K views
1 min read

AI ក្លាយជារលកធំនៃបច្ចេកវិទ្យាក្នុងឆ្នាំ ២០២៣ នេះ គ្រប់ក្រុមហ៊ុនទាំងអស់ដាក់កម្លាំង ប្រកាសពីគម្រោង AI របស់ខ្លួនគ្រប់ៗគ្នា។

យ៉ាងណាសម្រាប់ក្រុមហ៊ុនយក្សដូចជា Meta មិនមែនជារឿងថ្មីនោះទេ ដែលក្រុមហ៊ុននេះបានចាក់លុយរាប់ពាន់លានដុល្លារស្រាវជ្រាវលើបច្ចេកវិទ្យានេះ។

ថ្មីៗនេះដែរ ក្រុមហ៊ុន Meta បានប្រកាសពីស្នាដៃរបស់ខ្លួនក្នុងការបង្កើត ម៉ូដែលភាសា AI មួយបែប ដែលអាចសម្គាល់ និង យល់ បានច្រើនភាសារ រហូតដល់ ៤ពាន់ភាសា ពោលខ្លាំងជាង AI ភាសាកន្លងទៅរហូតដល់ ៤០ ដងឯណោះ។

បន្ថែមពីនេះទៀត AI នេះមានមុខងារដែលអាចបញ្ចូលអក្សរឱ្យអាន បានរហូតដល់ ១០០០ ទៅ ១១០០ ភាសា។

បច្ចេកវិទ្យានេះត្រូវបាន Meta បង្ហាញក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនឱ្យដឹងថាអាចប្រើប្រាស់ក្នុងពង្រីកមុខងារ VR និង AR ក្នុងថ្ងៃអនាគត ដូចករណីមួយចំនួន ដែលជនជាតិផ្សេងគ្នាជួបគ្នា ហើយអាចប្រាស្រ័យទាក់ទងគ្នាបានដោយ AI បំប្លែងសម្លេងបកប្រែ ទៅតាមភាសារកំណើតរវាងដៃគូរសន្ទនា។

គូសបញ្ជាក់ផងដែរថា ក្នុងផែនទីទីតាំងនៃភាសាដែល AI របស់ Meta ស្គាល់ ក៏មានផងដែរប្រទេសកម្ពុជា។

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth