ប្រធានផ្នែកលក់ Huawei៖ ការពន្លឿនឱ្យមានសេវា 5Gទូទាំងពិភពលោក នឹងធ្វើឱ្យជីវិតកាន់តែទំនើប បង្កើតឱកាសជាច្រើន
Navasiri Morm
NOVEMBER 20 2022
PR
111 views
3 mins read

ទីក្រុងបាងកក៖ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងវេទិកា Global Mobile Broadband Forum 2022 (MBBF 2022) លោក James Chen ប្រធានផ្នែកលក់សកលនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Carrier BG បានឡើងថ្លែងសុន្ទរកថាពាក់ព័ន្ធនឹង “ការបោះជំហានឆ្ពោះទៅរកភាពជោគជ័យលើ សេវា 5G”។

ដោយនៅក្នុងសុទ្ទរកថានេះ លោក James Chen បានលើកឡើងថា «យើងបានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា 5G ហើយដើម្បីអាចទាញយកប្រយោជណ៍យ៉ាងពេញលេញពី 5G យើងត្រូវការពន្លឿនការដាក់ពង្រាយពង្រីកសេវា 5G ដែលមានល្បឿនលឿនគ្រប់ហឺត (Hertz) និងគ្រប់វ៉ាត់អ៊ីនធឺណិត (watt)។ បន្ថែមពីនេះទៀត យើងអាចប្រើ 5G ដើម្បីជួយទៅដល់យីហោ ជួយខាងផ្នែកបច្ចេកវិទ្យា ដែលអាចផ្ដល់បទពិសោធន៍ល្អដល់អតិថិជន និងអ្នកដំណើរការអាជីវកម្ម ពោលគឺ 5G នឹងក្លាយជាបច្ចេកវិទ្យាចុងក្រោយ ដែលនឹងជួយឱ្យអាជីវកម្មមួយជោគជ័យ»។

2

លោក James Chen បានបន្ដទៀតថា 5G នឹងចូលមកជួយអភិវឌ្ឍន៍អាជីវកម្មគ្រប់ផ្នែកវិស័យទាំងអស់​ក្នុងរូបភាពជាច្រើន។ បើប្រៀបធៀបទៅនឹង 4G បណ្ដាញ 5G មានល្បឿនលឿនជាងរហូតដល់ទៅ ១០ដង។ ហើយអ្នកប្រើប្រាស់ 5G  នឹងត្រូវប្រើទិន្នន័យ (Data) លឿនច្រើនជាងជំនាន់ប្រើ 4G ផងដែរ ពោលគឺច្រើនជាង ២០ GB ក្នុងមួយខែ ហើយគេរំពឹងថាចំនួនទិន្នន័យ (Data) ផ្សេងៗ​ ដែលកើតចេញពីអ្នកប្រើនេះ នឹងកើនឡើងជាបន្ដបន្ទាប់ទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ការកើនឡើងទិន្នន័យតាមរយៈការងារទៅប្រើ 5G នេះ ក៏បានជួយបង្កើតឱកាសយ៉ាងធំធេង ជាពិសេសសម្រាប់ក្រុមហ៊ុនដែលរកស៊ីលើរឿង ៣នេះផងដែរ ទី១ គឺ ក្រុមហ៊ុន បទពិសោធន៍អ្នកប្រើប្រាស់ User Experience (UX) ទី២គឺក្រុមហ៊ុន IoT និងទី៣ គឺក្រុមហ៊ុនដែលរកស៊ីពាក់ព័ន្ធនឹងឌីជីថលនីយកម្មឧស្សាហកម្ម (Industrial Digitalization)។

1

យ៉ាងណាក៏ដោយ ទោះបីជា 5G មានល្បឿនលឿនជាង 4G ដល់ទៅដប់ដង និងអាចនាំមកនូវឱកាសជាច្រើនក៏ពិតមែន ប៉ុន្ដែបើតាមការលើកឡើងរបស់លោក James Chen អ្វីដែលជាបញ្ហា គឺបច្ចុប្បន្ននេះ​ 5G ទើបតែគ្របដណ្ដប់បាន ២៩% ប៉ុណ្ណោះទូទាំងពិភពលោក ខណៈ 4G គ្របដណ្ដប់បានរហូតដល់ទៅ ៩២%។ ហេតុនេះដើម្បីអាចទាញអត្ថបទប្រយោជន៍យ៉ាងពេញលេញពី 5G នោះ រឿងដែលយើងត្រូវធ្វើគឺគ្មានអ្វីក្រៅពី ពន្លឿនការដាក់ពង្រាយពង្រីកសេវា 5G ដែលមានល្បឿនលឿនគ្រប់ហឺត (Hertz) និងគ្រប់វ៉ាត់អ៊ីនធឺណិត (watt) ឱ្យគ្របដណ្ដប់ទូទាំងពិភពលោក​ ឱ្យប្រជាជនទូទាំងពិភពលោកបានប្រើប្រាស់នោះទេ។ (អានអត្ថបទនេះបន្ថែមដើម្បីដឹងពីបញ្ហា និងដំណោះស្រាយដើម្បីអាចធ្វើឱ្យ 5G គ្របដណ្ដប់ទូទាំងពិភពលោក)

3

ជាចុងក្រោយលោក James Chen បានសង្កត់ធ្ងន់ថា 5G នឹងមកផ្លាស់ប្ដូរទិដ្ឋភាពទូរសព្ទទូទាំងពិភពលោកទាំមូល ហើយនេះគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះ។ ហើយដើម្បីរួមចំណែកជំរុញ 5G នាំឱកាសអាជីវកម្មមថ្មី និងនាំមកនូវភាពទំនើបងាយស្រួលសម្រាប់ជីវិតរស់ប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei Technology ទើបតែទទួលបានជោគជ័យលើការបង្កើតនូវឧបរកណ៍បច្ចេកវិទ្យាថ្មី​ ដែលអាចជួយឱ្យក្រុមហ៊ុនសេវាមកពីគ្រប់ប្រទេសទាំងអស់ អាចប្រើបច្ចេកវិទ្យាថ្មីនេះ ក្នុងការពង្រីកទំហំអ៊ីនធឺណិត ឬបង់ (Band) ឱ្យដល់ទំហំ 5G បានយ៉ាងងាយស្រួល។ (អានអត្ថបទនេះបន្ថែមដើម្បីដឹងពីបច្ចេកវិទ្យាពង្រីកសេវាទៅ 5G របស់ Huawei)

គួរជម្រាបផងដែរថា វេទិកាអ៊ីនធឺណិតចល័តសកលឆ្នាំ 2022 (Global Mobile Broadband Forum 2022) ត្រូវបានរៀបចំឡើងដោយ Huawei រួមជាមួយនឹងដៃគូឧស្សាហកម្មរបស់ខ្លួន GSMA និង GTI ។ ដោយវេទិកាប្រចាំឆ្នាំមួយនេះ បានធ្វើការប្រមូលផ្តុំក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត អ្នកដឹកនាំឧស្សាហកម្មបញ្ឈរ និងដៃគូប្រព័ន្ធអេកូមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីរបៀបធ្វើឱ្យ 5G ទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម និងប្រធានបទក្តៅផ្សេងទៀតដូចជា ការអភិវឌ្ឍន៍បៃតង ភាពឆ្លាតវៃ និងការវិវត្តន៍ 5G ជាដើម៕

2

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia