ក្រោយឌីដងផ្លែផ្កាដាក់គ្នាទៅមកតាមរយៈបណ្ដាញសង្គម ឥឡូវនេះមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីររូប គឺលោក Elon Musk និងលោក Mark Zuckerberg បានសម្រេចណាត់គ្នា ដោះស្រាយបញ្ហាក្នុងចិត្តតាមរបៀបកូនប្រុស ដោយបបួលគ្នាមួយតែម្ដង។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា លោក Mark Zuckerberg បានទម្លាក់ទីតាំងបបួលលោក Elon Musk ទៅវៃគ្នាននៅ «Vegas Octagon» ដែលទីតាំងមួយនេះ គឺជាសង្វៀនប្រគួតប្រដាល់លំដាប់ពិភពលោក UFC ពោលគឺមហាសេដ្ឋីទាំងពីររូបនេះ នឹងធ្វើការប្រគួតវាយប្រដាល់ក្នុងទ្រុង។
ប្រភពបដែលបានឱ្យដឹងទៀតថា បើតាមលោក Nick Peet អ្នកកាសែតកីឡាដ៏លិចធ្លោរមួយរូបនេះ បានឱ្យដឹងថា លោក Dana White ដែលជាប្រធាន UFC ទំនងជារំភើបខ្លាំង ក្នុងការរៀបចំឱ្យមានជំនួនប្រគួតគ្នារវាងមហាសេដ្ឋីពិភពលោកទាំងពីររូបនេះនៅក្នុងសង្វៀន UFC។
គួរជម្រាបផងដែរថា សម្រាប់ការប្រគួតគឺមានលទ្ធភាពខ្ពស់ដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងសង្វៀន UFC ហើយជាទូទៅការប្រគួតក្នុងកម្មវិធី UCF គឺតែងតែត្រូវបានផ្ដាយបន្ដផ្ទាល់ឱ្យមនុស្សទូទាំងពិភពលោកបានទស្សនា តាមរយៈហ្វេសប៊ុកផេក UFC ក៏ដូចជា YouTube Channel UFC - Ultimate Fighting Championship ផងដែរ។ យ៉ាងណាមិញសម្រាប់ថ្ងៃប្រគួតគឺយើងនឹងរង់ចាំមើលខាង UFC ក៏ដូចជា លោក Mark Zuckerberg និងលោក Elon Musk ប្រកាសក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕