ល្វីងមុខ! មនុស្សក្នុងលោករិះគន់ Mark ចាយ១០ពាន់លាន$ ក្នុង Metaverse ចុងក្រោយបានរូបតុក្កតាមើលមិនយល់
Navasiri Morm
AUGUST 22 2022
អាជីវកម្ម 4.0
694 views
2 mins read

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនជុំវិញពិភពលោក បានធ្វើការរិះគន់ទៅកាន់លោក Mark Zuckerberg ស្ថាបនិកបណ្ដាញសង្គមយក្ស Facebook ទៅលើការដែលលោក Mark Zuckerberg បានចំណាយលុយអស់ជាង១០ពាន់លានដុល្លារអាមេរិក ក្នុងពិភពសុប្បនិម្មិត Metaverse ប៉ុន្ដែចុងក្រោយបែរជាបានរូបក្រាហ្វិកតុក្កតាក្នុង Metaverse ដែលជារូបមុខរបស់លោក ហាក់មានសភាពប្រហាក់ប្រែលទៅលើក្រាហ្វិកតាំងពីសេរីឆ្នាំ២០០៨។

ដោយលោក Mark Zuckerberg បានធ្វើការបង្ហោះរូបមួយកាលពីថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២២ លោក Mark Zuckerberg បានធ្វើបង្ហោះរូបមុខរបស់លោកជារូបប្រភេទក្រាហ្វិកបែបតុក្កតានៅលើពិភពសុប្បនិម្មិត Metaverse ដែលលោកបង្កើតមក នៅលើគណនីហ្វេសប៊ុកផ្លូវការណ៍របស់លោក ដើម្បីអបអរក្នុងឱកាសដាក់ឱ្យដំណើរការនូវផ្លែតហ្វមហ្គេមពិភពសុប្បនិម្មិត​  Horizon Worlds របស់ Meta នៅក្នុងប្រទេសបារាំង និងអ៊ីតាលី  ប៉ុន្ដែក៏ត្រូវបានមនុស្សជាច្រើនរិះគន់ថាគុណភាពអន់ខ្លាំងពេក មិនសមជាលទ្ធផលការងាររបស់ក្រុមហ៊ុនធំដូចជា Meta។

6333

ក្រោយពីទទួលបានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនដូច្នេះ លោក Mark Zuckerberg ក៏បានបង្ហោះរូបក្នុងពិភពសុប្បនិម្មិត​ Metaverse ថ្មី ដោយមានរូបមុខរបស់លោក ជាមួយនឹងរូបទីតាំងមួយកន្លែង ដែលមើលទៅមានជីវិតជីវា ចេញជាទម្រង់មុខរបស់លោក Mark Zuckerberg និងទម្រង់ទីតាំងបែប 3D យ៉ាងស្រស់ស្អាត។

664

ជាមួយគ្នានេះដែរ លោក Mark Zuckerberg ក៏បានបកស្រាយផងដែរថា លោកយល់ថារូបមុនមើលទៅដូចជាធម្មតាបន្ដិច ប៉ុន្ដែដោយសារតែកម្មវិធីប្រារព្ធលឿន ហើយលោកត្រូវការផុសរូបសម្ពោធការបើកដំណើរការជាផ្លូវការណ៍នូវផ្លែតហ្វមហ្គេមពិភពសុប្បន្មិត​ Herizon World របស់ខ្លួន។ យ៉ាងណមិញរូបក្រាហ្វិកនៅក្នុង Horizon World មានភាពល្អប្រសើរជាងរូបនេះឆ្ងាយណាស់។

គួរជម្រាបផងដែរថា កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ លោក Mark Zuckerberg បានផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនពី Facebook ទៅជា Meta ដោយប្រកាសផ្ដោតលើការអភិវឌ្ឍន៍ពិភពសុប្បនិម្មិត Metaverse ទាំងផ្នែក Hardware និង Software។ ហើយបើគិតមកទល់នឹងពេលនេះ លោកបានចំណាយលុយអស់ជាង១០ពាន់លានដុល្លាររួមមកហើយទៅលើការងារពិភបសុប្បនិម្មិត​ Metaverse នេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia