មិនចេះតែប្រើទេ! ក្រសួងប្រាប់ពីការបើកភ្លើងហ្វាពេលធ្វើដំណើរឱ្យបានត្រឹមត្រូវ កុំឱ្យប៉ះពាល់ដល់អ្នកដទៃ
ផែន ផាន់ណា
SEPTEMBER 25 2023
យានយន្ត
402 views
1 min read

សម្រាប់អ្នកដែលធ្វើដំណើរនៅលើដងផ្លូវ ច្បាស់ធ្លាប់ជួបបញ្ហា ការចាំងភ្លើងហ្វាខ្លាំង ចេញពីយានយន្តដែលនៅខាងមុនយើង ដែលជាហេតុធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ។ យ៉ាងណាមិញ ចំពោះករណីប្រើប្រាស់ភ្លើងហ្វានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំនូវរបៀបប្រើប្រាស់ភ្លើងហ្វាយ៉ាងណាឱ្យបានត្រឹមត្រូវផងដែរ។ តោះឈ្វេងយល់ពីការប្រើប្រាស់ "ភ្លើងហ្វា" ឲ្យបានត្រឹមត្រូវ

- ប្រើប្រាស់នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុខឱ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឱ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ

- ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំជែងឬ សុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត

- ប្រើប្រាស់នៅពេលជួបយានជំនិះមកពីទិសផ្ទុយក្នុងចន្លោះ ១៥០ ម៉ែត្រ ត្រូវទម្លាក់ភ្លើងហ្វា មកភ្លើងកូតវិញ

- ប្រើប្រាស់ពេលបើកបរនៅពីក្រោយយានជំនិះផ្សេងទៀតក្នុងចន្លោះ ១០០ម៉ែត្រ ត្រូវទម្លាក់ភ្លើងហ្វាមកភ្លើងកូតវិញ

ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។

382970617 631450959165902 2690392332920157484 N

382684664 631450969165901 2068114953725523409 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia