បច្ចុប្បន្ននេះ មានទំនិញជាច្រើនប្រភេទកំពុងតែដាក់លក់នៅលើទីផ្សារ ប៉ុន្ដែយ៉ាងណាក៏ដោយមុននឹងទិញទំនិញណាមួយមកប្រើប្រាស់ ឬយកមកញ៉ាំ អ្នកគួរតែពិនិត្យមើលប្រភពទំនិញឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងបរិភោគ។ ហើយខាងក្រោមនេះ គឺជារបៀបពិនិត្យប្រភពទំនិញ តាមរយៈការស្កេនបារកូដ (Barcode) ដោយប្រើប្រាស់ App មួយឈ្មោះថា «IGEPIR»។
ជំហានដំបូងចូលទៅកាន់ App Store/ Play Store -> ស្វែងរកម្មវិធី «IGEPIR» -> ចុច Install កម្មវិធី IGEPIR -> ចុចពាក្យ Open ដើម្បីបើកកម្មវិធី -> ស្កេនទៅលើ បារកូដដែលដាក់លើសំបកវេចខ្ចប់។
ក្រោយពីស្កេនហើយ កម្មវិធីនឹងបង្ហាញពីលទ្ធផលនៃការស្កេនដោយផ្ដល់ជូននូវព័ត៌មានសំខាន់ៗដូចជា ព័ត៌មានក្រុមហ៊ុន ទីតាំង អាស័យដ្ឋាន និងលេខទំនាក់ទំនងជាដើម។ ហើយប្រសិនបើស្កេនហើយមិនចេញព័ត៌មាន ឬទីតាំងអាស័យដ្ឋានក្រុមហ៊ុនត្រឹមត្រូវមានន័យថាទំនិញមិនមានប្រភពច្បាស់លាស់។