ទោះមិនទាន់មានមុខងារ PiP ប្រើ តែក្បាច់មួយនេះទោះចេញពី YouTube ក៏នៅតែស្តាប់ចម្រៀងបានដែរ
Makara Rin
APRIL 19 2022
គន្លឹះល្អៗ
2.8 K views
1 min read

បច្ចុប្បន្ន YouTube បាននឹងកំពុងតែសាកល្បងមុខងារ​​ Picture in Picture សម្រាប់អ្នកប្រើប្រាស់ YouTube Premium មួយចំនួនដែលគេបានជ្រើសរើស ដោយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្តាប់ចម្រៀងឬមើលវីដេអូ បានបើទោះបីជាអ្នកចេញពី App ក៏ដោយ​។

យ៉ាងណាមិញខណៈដែលមុខងារមួយនេះមិនទាន់ត្រូវបានគេដាក់ឱ្យប្រើប្រាស់ជាទូទៅសម្រាប់អ្នកប្រើ YouTube ទាំងអស់នៅលើពិភពលោកនោះទេ តែយើងនៅតែអាចប្រើមុខងារនេះបានដោយធ្វើតាមវិធីងាយៗខាងក្រោម ហើយមែនទែនទៅវិធីសាស្រ្តនេះគឺធ្លាប់មានគេប្រើច្រើនដែរមកហើយ៖

  • ជាដំបូងចូលទៅកាន់ Chrome រួយចូលទៅកាន់​
  • បន្ទាប់មកចូលទៅកាន់វេបសាយ YouTube
  • ចុចលើសញ្ញាមូល3គ្រាប់នៅខាងក្រោមផ្នែកខាងស្តាំ
  • រួចចុចពាក្យ​ Request Desktop Site
  • បើកវីដេអូណាមួយដែលអ្នកពេញចិត្ត
  • រួចចុចលើសញ្ញាដូចបានបង្ហាញក្នុងរូបខាងក្រោម
  • 1

    • ដូច្នេះរាល់ពេលដែលអ្នកចាក់សោទូរស័ព្ទក៏យើងនៅតែអាចស្តាប់ចម្រៀងបានដដែល

    2

    អត្ថបទោដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia