អបអរសាទរ! កម្មវិធី GCIP Cambodia រកឃើញជើងខ្លាំងបង្កើតអាជីវកម្មជួយបរិស្ថានទាំង៣ក្រុម ដំបូងគេនៅកម្ពុជា
Navasiri Morm
JANUARY 26 2024
PR
104 views
4 mins read

 នាថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង Prestige Consulting បានសហការរៀបចំកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ១ "វគ្គប្រកួតផ្តាច់ព្រ័ត្រ និង ពិធីប្រគល់រង្វាន់រង្វាន់” នៅសណ្ឋាាគារ អូកវូដ ព្រីមៀ ភ្នំពេញ (OAKWOOD PREMIER PHNOM PENH )​ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី, នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និង ជាលេខាធិការគណៈកម្មការតម្រង់ទិសគម្រោង ព្រមជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសប្រមាណ ១២០ នាក់។

សូមអបអរសារទរដល់ម្ចាស់ជ័យលាភីទាំង ៣ ក្រុម ក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ១ ដែលទទួលបានប្រាក់រង្វាន់សរុបចំនួន ៥០,០០០ ដុល្លារអាមេរិករួមមាន៖

  • ជ័យលាភីទី ១ ៖ AETJAY APP ទទួលបាន ២៥,០០០ ដុល្លារអាមេរិក
  • ជ័យលាភីទី ២ ៖ Pill Tech ទទួលបាន ១៥,០០០ ដុល្លារអាមេរិក និង
  • ជ័យលាភីទី ៣ ៖ AGRO Nature ទទួលបាន ១០,០០០ ដុល្លារអាមេរិក។
  • កម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ១ មានរយៈពេល ៦ ខែ រៀបចំឡើងដើម្បីគាំទ្រដល់ធុរកិច្ចថ្មី (Startups) និង សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា ដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG Emission Reduction) និង ជំរុញដល់ការកាត់បន្ថយហានិភ័យក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។

    Gcip 2

    Gcip 1

    Gcip 4Gcip 3

    Pr Gcip Cambodia Fjac 00001 (2)

    Pr Gcip Cambodia Fjac 00002 (2)

     

    [English Below] ✨ នាថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង Prestige Consulting...

    Posted by Techo Startup Center on Wednesday, January 24, 2024

     

    On January 23, 2024, Techo Startup Center and Prestige Consulting co-organized the “Final Judging and Award Ceremony” of the GCIP Cambodia Accelerator Program Cohort 1 at OAKWOOD PREMIER PHNOM PENH, presided by H.E. Dr. Taing Nguonly, Director of Techo Startup Center and Secretariat of the Project Steering Committee, with the presence of approximately 120 distinguished guests.

    Congratulations to the three winners of the GCIP Cambodia Accelerator Program Cohort 1 who received a total grant prize of USD 50,000, including:

    1. First place winner: AETJAY APP received USD 25,000;
    2. Second place winner: Pill Tech received USD 15,000;
    3. Third place winner: ARGO Nature received USD 10,000.

    GCIP Cambodia Accelerator Program Cohort 1, is a 6-month program designed to support Startups and SMEs in Cambodia with cleantech innovative solutions that contribute to greenhouse gas (GHG) emission reduction and promote risk reduction in the expansion of their businesses.

    Official Telegram Channel: https://t.me/TechoStartupCenter

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia