https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ប្រវត្តិសាស្ត្រ! ទំនងលក់មិនសូវដាច់ដូចមុន ឥឡូវ Elon សម្រេចថាផ្សាយពាណិជ្ជកម្ម Tesla ហើយ
Sakada Techie
MAY 22 2023
អាជីវកម្ម 4.0
316 views
1 min read

ពិភពលោកផ្លាស់ប្ដូរយ៉ាង សូម្បីតែសេដ្ឋីបច្ចេកវិទ្យា Elon Musk ធ្លាប់តែប្រកាន់ទស្សនៈ មិនចាយលុយផ្សាយពាណិជ្ជកម្មនោះ ក៏ប្រកាសដកលុយមួយចំណែកចាយលុយផ្សាយពាណិជ្ជកម្មវិញដែរ។

ក្នុងព្រឹត្តិការណ៍បង្ហាញរបាយការណ៍ដល់ភាគហ៊ុនិកប្រចាំឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសថារូបលោកនឹងចាយលុយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Tesla។

ការសម្រេចចិត្តនេះផ្ទុយខុសទាំងស្រុងពីក្បួនដែលលោកធ្លាប់ដើរកន្លងមក ដោយមិនចាយលើការផ្សព្វផ្សាយនោះ ដោយលោកធ្លាប់បង្ហោះលើបណ្ដាញសង្គម Twitter កាលពីឆ្នាំ ២០១៩ កន្លងទៅថា ៖ “Tesla មិនមានផ្សាយពាណិជ្ជកម្ម ឬ ឱ្យគេនិយាយឱ្យទេ ដោយយើងទុកលុយ ដើម្បីប្រើធ្វើឱ្យផលិតផលយើងឱ្យអស្ចារ្យវិញ”។

សម្រាប់វីដេអូពាណិជ្ជកម្មទី១ ក្រុមហ៊ុន Tesla បានបង្ហោះជាប្រភេទវីដេអូ Testimony ឬ វីដេអូបង្ហាញពីបទពិសោធន៍របស់អតិថិជន Tesla ផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ដឹងទាក់ទងនឹងរឿងផ្សព្វផ្សាយអាចទំនាក់ទំនងមក Telegram ចាបខៀវបានផងដែរ 🫶

Telegram: https://t.me/sale_techcambodia

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth