ប្រើ Telegram រាល់ថ្ងៃតិចអត់ដឹង! នេះជាវិធីងាយៗ Download វីដេអូពី YouTube តាម​ Telegram
Navasiri Morm
JUNE 26 2022
គន្លឹះល្អៗ
1.3 K views
1 min read

អ្នកប្រើប្រាស់ទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការណ៍ iOS ភាគច្រើនគឺជួបបញ្ហាពិបាកក្នុងការទាញយក (Download) វីដេអូពី YouTube យកទៅចូលក្នុងទូរស័ព្ទទុកមើលពេលគ្មានអ៊ីនធឺណិត ប៉ុន្ដែថ្ងៃនេះ Technology Cambodia នឹងចូលរួមដោះស្រាយបញ្ហាមួយនេះ ដោយយើងនឹងទៅរៀនពីរបៀបទាញយកវីដេអូពី YouTube ដោយប្រើ​ App Telegram ហើយវិធីនេះ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android ក៏អាចប្រើបានដូចគ្នា តាមជំហានងាយៗដូចខាងក្រោម៖

១.បើកកម្មវិធី Telegram ចុច Search ពាក្យថា «YouTube Downloader Bot» ហើយចុចបើក​ Bot នោះ

២.ចុចពាក្យ Start

៣.ចូល App YouTube ហើយចាក់វីដេអូណាមួយដែលអ្នកចង់ទាញយក ហើយចុចសញ្ញាចែករំលែក «Share» រួចចុច Copy link

៤.បើកចូល Telegram វិញហើយចុច Paste link រួចចុចផ្ញើ បន្ទាប់មក Bot និងផ្ញើវីដេអូត្រឡប់មកវិញ

៥.ចុចបើកវីដេអូ ចុចសញ្ញា​ចុច៣ រួចជ្រើសរើសយកពាក្យថា Save to Gallery ជាការស្រេច។

553

554

៥៥៥

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia