អបអរសាទ!​ Dailymotion Advertising ពង្រីកវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយការឈានចូលទីផ្សារកម្ពុជា
Navasiri Morm
MARCH 15 2024
PR
57 views
3 mins read

ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី11 ខែមីនា ឆ្នាំ2024 - Dailymotion Advertising ដែលជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូឈានមុខគេលំដាប់អន្តរជាតិ សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយក្នុងការពង្រីកវត្តមានជាសកល ដោយបានប្រកាសជាផ្លូវការចំពោះវត្តមានរបស់ខ្លួនក្នុងទីផ្សារកម្ពុជា។ ការពង្រីកវត្តមានជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Dailymotion Advertising ដើម្បីក្លាយជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញមួយឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្ដល់នូវដំណោះស្រាយលើការផ្សព្វផ្សាយវីដេអូពាណិជ្ជកម្មគុណភាពខ្ពស់ដល់ភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតំបន់។ 

លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD - APAC) បានដឹកនាំយុទ្ធសាស្ត្រពង្រីកវត្តមានរបស់ Dailymotion Advertising នៅកម្ពុជា ក្រោមកិច្ចសហការជាមួយ DAMREI Digital ដែលជាក្រុមមហ៊ុនផ្ដល់ដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបឈានមុខគេនៅកម្ពុជា

1

លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD - APAC) គឺជាអ្នកជំនាញធ្លាប់មានប្រវត្តិប្រឡូកក្នុងវិស័យនេះជាមួយបទពិសោធជាង 22ឆ្នាំ ក្នុងការទាក់ទាញទស្សនិកជន ការបង្កើតមាតិកា និងការបង្កើតអាជីវកម្ម។ បទពិសោធដ៏ទូលំទូលាយរបស់លោកក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យផ្សព្វផ្សាយពាណិជ្ជកម្ម បានជួយពង្រឹងវត្តមានរបស់ Dailymotion Advertising ក្នុងនាមក្រុមហ៊ុនឈានមុខគេលើទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កម្ពុជាត្រូវបានជ្រើសរើសជាគោលដៅបន្ទាប់សម្រាប់ការពង្រីកវត្តមានរបស់ Dailymotion Advertising ដោយសារកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានទីផ្សារបច្ចេកវិទ្យាឌីជីថលរីកចម្រើនឆាប់រហ័សបំផុតនៅក្នុងតំបន់។ ដោយមានការគាំទ្រពី DAMREI ការពង្រឹកវត្តមានរបស់ខ្លួននេះបានក្លាយជាកម្លាំងចលករជំរុញឱ្យ Dailymotion Advertising មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើសេវាជូនភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនៅកម្ពុជាជាមួយនឹងការផ្តល់នូវដំណោះស្រាយផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្លេតហ្វមវីដេអូឈានមុខគេ ចំតាមជំនាញក្នុងស្រុក និងទិន្នន័យព័ត៌មានទីផ្សារផ្ដល់ជូនដោយ DAMREI

6

ការចាប់ដៃគូជាមួយគ្រឹះស្ថានផ្សព្វផ្សាយក្នុងស្រុក និងពិធីសម្ពោធនៅភ្នំពេញ បានគូសបញ្ជាក់ពីវត្តមានជាផ្លូវការរបស់ Dailymotion នៅកម្ពុជា

ស្របពេលប្រកាសវត្តមានជាផ្លូវការរបស់ខ្លួននៅកម្ពុជា Dailymotion បានបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូជាមួយភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយឈានមុខគេក្នុងស្រុក រួមមានស្ថានីយទូរទស្សន៍ PNN, Apsara Media Services (AMS) និងកោះសន្តិភាព។ ដៃគូសហការទាំងនេះ នឹងជួយឱ្យ Dailymotion ផ្តល់ជូនអតិថិជនរបស់ខ្លួននៅកម្ពុជានូវសិទ្ធិចូលទៅប្រើប្រាស់មាតិកាប្រកបដោយគុណភាពខ្ពស់ ព្រមទាំងអាចធានាបាននូវសុវត្ថិភាពរបស់ម៉ាកសញ្ញា និងការផ្សព្វផ្សាយដែលអាចទុកចិត្តបាន។​ ជាមួយគ្នានេះដែរផ្លេតហ្វមនេះក៏អាចផ្ដល់ទិន្នន័យអំពីឥរិយាបថអ្នកប្រើប្រាស់ និងគំនិតច្នៃប្រឌិតខ្ពស់ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។​

Dailymotion Advertising ក៏បានអបអរចំពោះការពង្រីកវត្តមានរបស់ខ្លួនចូលមកកាន់ទីផ្សារកម្ពុជាក្នុងពិធីសម្ពោធជាផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2024 នៅ The High Ground Skybar នាក្រុងភ្នំពេញ។ ក្នុងពិធីនេះរួមមានការធ្វើបទបង្ហាញអំពី Dailymotion ដោយលោក Bichoï Bastha នាយកប្រតិបត្តធុរកិច្ច និងគ្រប់គ្រងចំណូល និងបទបង្ហាញស្ដីអំពី Dailymotion Media និង Insight Solution ដោយលោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD-APAC)។ ព្រឹត្តិការណ៍នេះប្រមូលផ្ដុំការចូលរួមពីសំណាក់គ្រឹះស្ថានផ្សព្វផ្សាយ ថ្នាក់ដឹកនាំក្នុងវិស័យផ្សព្វផ្សាយ ដៃគូសហការក្នុងស្រុក និងភ្នាក់ងារក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម ដើម្បីអបអរនូវសមិទ្ធិផលថ្មីនេះ។ 

4

ការកំណត់គោលដៅនៅកម្ពុជា៖ មហិច្ឆតារបស់ Dailymotion Advertising 

គោលដៅពាណិជ្ជកម្មរបស់ Dailymotion Advertising នៅកម្ពុជា ស្របគ្នានឹងបេសកកម្មជាសកលរបស់ខ្លួន ដើម្បីក្លាយជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញមួយជាទីពេញនិយមបំផុត។ គោលដៅទាំងនោះរួមមាន៖

  • ពង្រឹងលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ Dailymotion Advertising ក្នុងទីផ្សារកម្ពុជា
  • លើកកម្ពស់ Dailymotion Advertising ជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញ
  • គាំទ្រការពង្រីកក្នុងតំបន់ភូមិសាស្ត្រ និងកំណើនជាសកល ព្រមទាំងជួយបង្កើតយុទ្ធសាស្រ្តដែលសមស្របទៅនឹងទីផ្សារក្នុងស្រុក
  • ផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់ភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកម្ពុជា ដែលអាចជួយក្រុមហ៊ុនទាំងនោះឱ្យសម្រេចបាននូវវត្ថុបំណងអាជីវកម្មរបស់ខ្លួនតាមរយៈឥទ្ធិពលនៃសេវាផ្សព្វផ្សាយទីផ្សារវីដេអូ។

លោក កាបុល សួន នាយកប្រត្តិបត្តិ (CEO) DAMREI មានប្រសាសន៍ថា ការចាប់ដៃគូសហការជាមួយ Dailymotion Advertising គឺជាជំហានឆ្ពោះទៅមុខមួយដ៏សំខាន់សម្រាប់ DAMREI ក្នុងបេសកកម្មផ្ដល់ជូននូវដំណោះស្រាយការផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រៃឌិត និងទាន់សម័យដល់អតិថិជនរបស់យើង។ យើងពិតជាមានក្ដីសោមនស្សរីករាយចំពោះឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ Dailymotion នៅកម្ពុជា ដើម្បីនាំយកនូវផ្លេតហ្វមផ្សព្វផ្សាយវីដេអូប្រកបដោយភាពច្នៃប្រឌិតនេះមកកាន់ទីផ្សាររបស់យើង ព្រមទាំងពង្រីកសមត្ថភាពរបស់យើងឱ្យស្របតាមតម្រូវការចាំបាច់របស់ភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឹះស្ថានចេញផ្សាយនៅក្នុងតំបន់។

2

លោក Bichoï Bastha នាយកប្រតិបត្តិធុរកិច្ច និងគ្រប់គ្រងចំណូល (Chief Business & Revenue Officer) របស់ Dailymotion បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាទីតាំងដ៏ល្អមួយសម្រាប់ការពង្រីកទីផ្សារផ្សព្វផ្សាយវីដេអូ ហើយយើងពិតជារីករាយក្នុងការនាំយកនូវសមត្ថភាពជំនាញ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់យើងមកកាន់ទីផ្សារប្រកបដោយសក្ដានុពលមួយនេះ។ ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចក្នុងការជ្រោមជ្រែងភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឹះស្ថានចេញផ្សាយឆ្ពោះទៅរកភាពរីកចម្រើនរបស់ខ្លួន។ ក្នុងឆ្នាំ2024 ពួកយើងមើលឃើញឱកាសរីកចម្រើនជាច្រើនក្នុងតំបន់ ហើយយើងក៏បានត្រៀមខ្លួនក្នុងការដើរតួយ៉ាងសំខាន់ក្នុងវឌ្ឍនាភាពឌីជីថលនៅទីនេះ។

57

អំពី Dailymotion Advertising 

Dailymotion Advertising គីជាផ្លេតហ្វមសេវាផ្សព្វផ្សាយទីផ្សារវីដេអូរបស់ Dailymotion ដែលមានអ្នកទស្សនាវីដេអូជនជាតិបារាំងឈានមុខគេ ដោយផ្តល់ជូននូវគុណភាព និងសុវត្ថិភាពសម្រាប់ម៉ាកសញ្ញាដែលមានបំណងចង់រៀបចំយុទ្ធនាការផ្សាយពាណិជ្ជកម្មតាមវីដេអូប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនៃគ្រឹះស្ថានផ្សព្វផ្សាយមាតិកាដែលមានជំនាញវិជ្ជាជីវៈជាង 5 000 នៅទូទាំងពិភពលោក Dailymotion Advertising ប្តេជ្ញាថានឹងផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការគាំទ្រពេញទំហឹងដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីភាពជោគជ័យរបស់ខ្លួន។

ទំនាក់ទំនងចេញផ្សាយ៖

លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅ Dailymotion Advertising
vijay.kunduri@dailymotion.com
+6590258593

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia